ឡាន​ចិន​ចម្លង​តាម​ Lamborghini Urus លក់​ត្រឹម​ ១៥ ០០០ ដុល្លារ​ប៉ុណ្ណោះ

  • 2019-05-11 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

C60 Hyosow គឺ​ជា​រថយន្ត​ថ្មី​មួយ​ដែល​ក្រុមហ៊ុន​ចិន​ Huansu Auto ត្រៀម​ប្រកាស​ចេញ​​ជា​ផ្លូវ​ការ​ឆាប់ៗ​នេះ។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ វា​មាន​រូបរាង​ដូច​គ្នា​ខ្លាំង​ទៅ​នឹង​ Lamborghini Urus។

C60 Hyosow

Lamborghini Urus មាន​តម្លៃ​ខ្ទង់​ ២០ ម៉ឺន​ដុល្លារ​ ប៉ុន្តែ​រថយន្ត​ C60 Hyosow នេះ​រំពឹង​ថា​មាន​តម្លៃ​​​ចន្លោះ​ពី​ ១៥ ០០០ ដុល្លារ ទៅ ២៣ ០០០ ដុល្លារ​ប៉ុណ្ណោះ។ រថយន្ត​ Hyosow ប្រើ​ប្រាស់​ម៉ាស៊ីន​ទំហំ ២,០ លីត្រ ដែល​មាន​កម្លាំង​ ១៩៥ សេះ ខណៈ​ Lamborghini Urus ប្រើ​ម៉ាស៊ីន​ចំណុះ​ ៤,០ លីត្រ កម្លាំង​ ៦១៨ សេះ​ឯណោះ។

រថយន្ត​ C60 Hyosow នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៦ ខែ​មិថុនា​នេះ នៅ​ក្នុង​ប្រទេស​ចិន៕​

ប្រភព៖ carscoops   អត្ថបទ៖ សុខហេង