លក់​យក​ធ្វើ​អ្នក​មាន iPod ជំនាន់​ដំបូង ប្រកាស​ដាក់​ដេញ​ថ្លៃ​ខ្ពស់​ជាង​តម្លៃ​ដើម ៥០ ដង

  • 2019-05-13 01:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​ចាក់​តន្រ្តី​ឲ្យ​ឈ្មោះ​ថា iPod ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ១៨ ឆ្នាំ​មុន ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​ទាន់​បាត់​មុខ​ពី​ពិភពលោក​នេះ​នៅ​ឡើយ ពោល​គឺ​នៅ​តែ​មាន​ដាក់​លក់​ក្នុង​សភាព​ថ្មី​មិន​ទាន់​ហែក​ពី​ប្រអប់ ប៉ុន្តែ​តម្លៃ​ខុស​ដាច់​ឆ្ងាយ​ធៀប​នឹង​ពេល​មុន។

លើ​គេហទំព័រ eBay មាន​ប្រកាស​ពី​ការ​ដេញ​ថ្លៃ iPod ​ដែល​ចេញ​ផ្សាយ​នា​ខែ​តុលា ឆ្នាំ ២០០១ ជំនាន់​លោក​ Steve Jobs ​ដោយ​តម្លៃ​ដើម​ត្រឹម ៣៩៩ ដុល្លារ តែ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ដាក់​លក់​ក្នុង​តម្លៃ​ខ្ពស់​ដល់ ១៩ ៩៩៥ ដុល្លារ ពោល​គឺ​ខុស​គ្នា​ប្រមាណ ៥០ ដង​ឯ​ណោះ។

ឧបករណ៍​នេះ​មាន​ផ្ទុក​អង្គ​ចងចាំ 5GB ក្រោម​ពាក្យ​ស្លោក​របស់ Jobs ធ្លាប់​លើក​ឡើង​ថា៖ "ចម្រៀង ១ ០០០ បទ​ស្ថិត​ក្នុង​ហោប៉ៅ​របស់​អ្នក" សម្គាល់​ដល់ iPod ​ដែល​មាន​ទម្រង់​រាង​ជ្រុង បំពាក់​អេក្រង់ LCD ស​ខ្មៅ ទំហំ ២ អ៊ីញ រាល់​ការ​បញ្ជា​ចុច​លើ​ប៊ូតុង និង​ប្រើប្រាស់​បាន​យូរ​ដល់​រយៈ​ពេល ១០ ម៉ោង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews | techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម