Van Dijk ​ថា Liverpool ​ត្រូវ​ឈ្នះ Champions League ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ Premier League

  • 2019-05-14 01:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Van Dijk ​ថា​ក្រុម Liverpool ​ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ឱ្យ​បាន ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​ពាន​រង្វាន់ English Premier League ។

ក្រុម Liverpool ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ​បើ​ទោះ​ជា​រូបគេ​រក​ពិន្ទុ​បាន​ដល់​៩៧​ពិន្ទុ​ហើយ​ក៏​ដោយ។ កត្ដា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម ​ឈឺ​ចាប់​ជា​ខ្លាំង ត្បិត​អី​ពិន្ទុ​៩៧​បាន​ត្រឹម​លេខ​២​នេះ គឺ​ជា​ពិន្ទុ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​អង់គ្លេស​ហើយ​សម្រាប់​ក្រុម​លេខ​២។

Van Dijk ​ខ្សែ​ការពារ​ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​អង់គ្លេស​រដូវ​កាល​នេះ ​បាន​បញ្ជាក់​ដែរ​ថា​រូបគេ​ចូល​រួម​អបអរ​សម្រាប់ Man City ​ដែល​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ​មាន​ពិន្ទុ​លើស​ក្រុម Liverpool ​១​ពិន្ទុ។ ការ​បាន​ត្រឹម​លេខ​២​របស់​ Liverpool ​បាន​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​និង​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​ក្រុម​ត្រូវ​ទទួល​លទ្ធផល​នេះ ​និង​ព្យាយាម​បន្ដ​ទៀត។

Liverpool ​នៅ​មាន​ភារកិច្ច​សំខាន់​មួយ​ទៀត​នៅ Madrid ​ដែល​ជា​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ​បាន​២​ឆ្នាំ​ជាប់​គ្នា។ កីឡាករ​ហុល្លង់​រំពឹង​ថា​ក្រុម Liverpool ​នឹង​ធ្វើ​បាន​ល្អ​លើក​នេះ ហើយ​យក​ពាន​រង្វាន់ UEFA Champions League ​នេះ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ Premier League៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ