វិដែអូ Pre-Wedding របស់​ ឱក សុគន្ធញ្ញា បង្ហោះជាផ្លូវការហើយរូបភាពអស្ចារ្យខ្លាំង

  • 2019-05-15 06:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយរូបភាពច្រើនសន្លឹករបស់តារាចម្រៀងល្បីឈ្មោះឱក សុគន្ធកញ្ញាជាមួយអនាគតស្វាមីជាប្អូនថៅកែហង្សមាស បានបង្ហោះក្នុងបណ្តាញសង្គម មានអ្នកគាំទ្រជាច្រើនបានសរសើរមិនដាច់ពីមាត់ ចំពោះតារាស្រីរូបនេះពិតជាមានសំណាងនិងបានជួបម្ចាស់ចិត្តពិតប្រាកដនៅក្នុងជីវិតរបស់ខ្លួនហើយក្នុងថ្ងៃនេះ។

ជាក់ស្តែង សម្រាប់ថ្ងៃនេះដែល​ គឺជាថ្ងៃចូលរោងជ័យរៀបអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ ពិសេសអនាគតស្វាមីលោកអឹង សុខលី ទើបធ្វើការបង្ហោះវិដេអូ Pre-Wedding​ ប៉ុន្មាននាទីរបស់ខ្លួននៅក្នុងបណ្តាញសង្គមក្នុងថ្ងៃនេះ ស្របពេលជាថ្ងៃចូលរោងជ័យរួមជាមួយ រូបភាពពិតអស្ចារ្យខ្លាំងមែនទែនប្រមូលផ្តុំទៅដោយតំបន់ទេសចរធម្មជាតិ និងប្រាសាទអង្គរគួរជាទីទាក់ទាញផងដែរ។

ហើយសម្រាប់ទិដ្ឋភាពក្នុងថ្ងៃការក៏រៀបចំរួចរាល់១០០% នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ សុខាភ្នំពេញ​ កំពុងរង់ចាំគូស្វាមីភិរិយាថ្មីនារសៀលល្ចាចនេះហើយដូចជាព្រះរាជវាំងអីចឹង ស្រស់ស្អាតខ្លាំងដូចគួរឲ្យចាប់អារម្មណ៍ពិតជាល្អឥតខ្ចោះនៅក្នុងថ្ងៃមង្គលសិរីសួស្តីនៅថ្ងៃ ១៦ខែ ឧសភាឆ្នាំ ២០១៩នៅសណ្ឋាគារសុខា ភ្នំពេញ លំដាប់ផ្កាយនិងមានការអញ្ជើញជាភ្ញៀវកិត្តិយសជាច្រើនចូលរួមអបអរជាច្រើន៕

** ទស្សនាវិដេអូខាងក្រោម៖ **

រូបភាពយកពី៖ លោកអ៊ឹង សុខលី

អត្ថបទ៖ សិរីរត្នន៍