ម៉ាស៊ីន​ហ្គេម PS5 អាច​ចេញ​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ថ្លៃ ៤៩៩ ដុល្លារ

  • 2019-05-16 01:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

យោង​តាម​អ្នក​វិភាគ​លោក Hideki Yasuda នៅ​ឯ​វិទ្យាស្ថាន Ace Research Institute បាន​ប៉ាន់ប្រមាណ​ថា​ម៉ាស៊ីន​ហ្គេម PlayStation 5 របស់​ក្រុមហ៊ុន Sony នឹង​សម្រេច​ចេញ​ផ្សាយ​នា​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ជាមួយ​តម្លៃ​ប្រមាណ ៤៩៩ ដុល្លារ

លម្អិត​ពី​ប្រភព​ដដែល​ក៏​បាន​ប្រមើល​មើល​ថា​ម៉ាស៊ីន​ហ្គេម PlayStation ជំនាន់​ក្រោយ​នឹង​ទទួល​បាន​តួ​លេខ​លក់ ៦ លាន​គ្រឿង​នៅ​ឆ្នាំ​ដំបូង និង​ ១៥ លាន​គ្រឿង​ថែម​ទៀត​នៅ​ឆ្នាំ​បន្ទាប់ ពោល​គឺ​សរុប​មាន​ដល់ ២១ លាន​គ្រឿង ដែល​ជា​ភាព​រឹងមាំ​មួយ​ក្នុង​ការ​តតាំង​ជាមួយ​ម៉ាស៊ីន Xbox ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Microsoft នៅ​លើ​ទីផ្សារ។

រំឭក​ថា​ចចាមអារ៉ាម​មួយ​ផ្សេង​ទៀត​ធ្លាប់​បាន​ចុះ​ផ្សាយ​កន្លង​ទៅ ដោយ​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​ក៏​គ្រោង​នឹង​បំពាក់​នូវ​អង្គ​គណនា AMD Ryzen មាន 8 cores ប្រភេទ 7nm Zen 2 និង GPU Radeon ជំនាន់​ថ្មី បន្សំ​ការ​ប្រើប្រាស់ SSD ល្បឿន​លឿន​អាច​លោត​ដំណើរការ​ហ្គេម​ត្រឹម​មួយ​ពព្រិច​ភ្នែក។

យ៉ាងណាមិញ​ចំពោះ​ដំណឹង​ច្បាស់ការ ក៏​មាន​តែ​ការ​រង់ចាំ​មើល​ទាំង​អស់​គ្នា ពោល​គឺ​តម្រុយ​ខ្លះៗ​អាច​ចេញ​ផ្សាយ​ត្រឹម​ចុង​ឆ្នាំ ២០១៩ ឬ​អាច​ពន្យារ​ដល់​ព្រឹត្តិការណ៍ E3 នា​ឆ្នាំ ២០២០។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends | T3   ប្រែ​សម្រួល៖ កៅ រក្សា