ប្រ​ទេស​១០​ ប្រ​ជា​ជន​មាន​កម្ពស់មធ្យមខ្ពស់ជាងគេលើពិភព​លោក​

  • 2019-05-16 04:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពស់​របស់​មនុស្ស​ខ្ពស់ឬទាប​អាស្រ័យ​លើ​ហ្សែនរបស់ពួក​គាត់ ហើយ​ពេល​ខ្លះ​មក​ពីកត្តាខាង​ក្រៅ​ដូច​ជា​កង្វះ​អាហារូបត្ថម្ភ ប្រទេស​មាន​សង្គ្រាម​រ៉ាំរ៉ៃ និង​វិបត្តិ​សេដ្ឋកិច្ច​ ជា​ដើម សុទ្ធតែ​មាន​ឥទ្ធិ​ពល​លើ​ការ​លូត​លាស់​កម្ពស់​របស់​មនុស្ស។

ប្រ​ជា​ជន​ដែល​រស់នៅ​ក្នុង​ប្រ​ទេស​មាន​បរិស្ថាន​ល្អ ខ្យល់​បរិសុទ្ធ មាន​របប​អាហារ​ត្រឹម​ត្រូវ និងគ្រប់​គ្រាន់​ជាកកត្តា​ធ្វើ​ឲ្យ​ប្រ​ជា​ជន​ទាំងនោះ​មាន​ការលូត​កម្ពស់​បាន​ខ្ពស់។​​​ខាង​ក្រោម​នេះគឺជា​ប្រ​ទេស​ចំនួន​១០​ដែល​មាន​ប្រ​ជា​ជន​មាន​កម្ពស់​​មធ្យម​ខ្ពស់​ជាង​គេ​នៅ​លើ​ពីភព​លោក​។

ប្រ​ទេសហូឡង់ ប្រ​ជា​ជន​មាន​កម្ពស់​ជាមធ្យម១.៨៣៨ម៉ែត្រ តាមពីក្រោយ​ដោយ​ប្រ​ទេស ម៉ុង​តេ​​ណេហ្គ្រោ​ ១,៨៣២ម៉ែត្រ ដាណឺម៉ាក ១,៨២៦ម៉ែត្រ ន័រវែស ១,៨២៥​ម៉ែត្រ សែប៊ី ១,៨២ម៉ែត្រ អាល្លឺម៉ង់​១,៨១ម៉ែត្រ ក្រូអាស៊ី​១,៨០៥ម៉ែត្រ ឆែក ១,៨០៣១​ម៉ែត្រ ស្លូវេនី​ ១,៨០៣​ម៉ែត្រ និងលុចសំបួ ១,៧៩៩​ម៉ែត្រ៕​​

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម