ONE ដាក់​ប្រាក់​រង្វាន់ ១លាន​ដុល្លារ​សម្រាប់​អ្នកឈ្នះ Kickboxing World Grand Prix

  • 2019-05-16 04:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ៨នាក់ នឹង​ប្រជែង​គ្នាយក​ទឹកប្រាក់ ១លាន​ដុល្លារ ពី​ការប្រកួត Featherweight Kickboxing World Grand Prix របស់ ONE Championship ដែល​ចាប់​ផ្ដើម​ក្នុង​ព្រឹត្តិការណ៍ ONE: ENTER THE DRAGON នា​ថ្ងៃទី១៧ ខែឧសភា នៅ​ប្រទេស​សិង្ហបុរី។

លោក Chatri Sityodtong ថ្លែង​ក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​១៤ ខែឧសភា (រូបភាពផ្ដល់ឲ្យ​ដោយ ONE Championship)

មុនការប្រកួត​នោះមកដល់ លោក Chatri Sityodtong ប្រធាន និង​ជា​នាយក​ប្រតិបត្តិ ONE Championship បាន​និយាយថា៖ "មិន​ធ្លាប់​មាន​ពីមុនមកទេ ដែល​កីឡាករ​ប្រដាល់ kickboxing ខ្លាំងៗ ៨រូប មក​ប្រជែង​គ្នា​យក​តំណែង​អ្នក​ខ្លាំង​បំផុត ក្នុង​ស្ថាប័ន​តែ​មួយ​បែបនេះ...។ ខ្ញុំ​សូម​ប្រកាស​ថា អ្នកឈ្នះ​ (ជើងឯក) នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១លាន​ដុល្លារ។ លើស​ពី​នោះទៀត អ្នកឈ្នះ​រូបនោះ នឹងអាច​មាន​សិទ្ធិ​ហៅ​ខ្លួនឯង​ថា​ជា​កីឡាករ​លេខ១ ក្នុងលោក"។

សូមបញ្ជាក់ថា វគ្គ​ដំបូង (៨នាក់) នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ ENTER THE DRAGON នៅ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី នា​ថ្ងៃសុក្រ​ស្អែកនេះ ដោយ​មាន​ដូច​ខាងក្រោម៖

  • Giorgio Petrosyan (អ៊ីតាលី) ប៉ះ Petchmorakot Petchyindee Academy (ថៃ)
  • Yodsanklai IWE Fairtex (ថៃ) ប៉ះ Samy Sana (បារាំង)
  • Sasha Moisa (អ៊ុយក្រែន) ប៉ះ Smokin' Jo Nattawut (ថៃ)
  • Dzabar Askerov (រុស្ស៊ី) ប៉ះ Enriko Kehl (អាល្លឺម៉ង់)

រូបភាព​ផ្ដល់ឲ្យ​ដោយ ONE Championship

សូម​បញ្ជាក់ថា ការប្រកួត វគ្គ ៤នាក់​ចុងក្រោយ មិន​ទាន់​ប្រកាស​ឲ្យដឹង​ថា​ធ្វើ​ឡើង​នៅ​ពេល​ណា​នៅឡើយនោះទេ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម