Barcelona ​ចូល​ខ្លួន​ប្រជែង Real ​ទិញ​យក Pogba ពី​ក្រុម Man Utd ​ដែរ​

  • 2019-05-16 04:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្រុម FC Barcelona ​បាន​ចូល​ខ្លួន​ដេញ​ថ្លៃ​ទិញ​យក​ខ្សែ​បម្រើ Pogba ​ពី​ក្រុម Man Utd ​ដែរ​ហើយ ​ក្រោយ​ពី​ក្រុម Real Madrid ​ទាក់ទង​ច្រើន​ដង​មក​ហើយ​នេះ។

Pogba ​បាន​សុំ​ក្រុម Manchester United ​ចាកចេញ​ពី​ក្រុម​នៅ​រដូវ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។ ក្រុម Real Madrid ​ជា​បេក្ខភាព​ទី​១ ​ដែល​ចង់​បាន​កីឡាករ​បារាំង​រូប​នេះ​ជាង​គេ ​ហើយ​ក៏​មាន​ភាគរយ​ខ្ពស់​ផង​ដែរ។ យ៉ាងណាមិញ​នៅ​ពេល​នេះ មាន​គូ​ប្រជែង​ខ្លាំង​មួយ​ទៀត​មក​ចូល​រួម​ដេញ​ថ្លៃ​ទិញ​ដែរ​ហើយ ​នោះ​គឺ FC Barcelona ​ដែល​ជា​ក្លឹប​មួយ​ទៅ​ទាក់ទង​កីឡាករ​ណា ​កីឡាករ​នោះ​ពិបាក​ប្រកែក​ខ្លាំង​ណាស់។

ក្រុម​អ្នក​មាន​បុណ្យ​ចង់​បាន​កីឡាករ​ឆ្នើម​របស់​បិសាច​ក្រហម​ម្នាក់​នេះ ដើម្បី​ទៅ​ពង្រឹង​តំបន់​បម្រើ​របស់​ខ្លួន​វិញ ខណៈ​ដែល​ពួកគេ​កំពុង​ដាក់​លក់​កីឡាករ​ជា​ច្រើន​។ ​ក្រុម Barcelona ​អាច​នឹង​ឱ្យ​បិសាច​ក្រហម ១៣០​លាន​ផោន ​ហើយ​ថែម Rakitic ​មួយ​ទៀត ដើម្បី​យក​កីឡាករ​ជួយ​បារាំង​លើក​ពាន World Cup 2018 ​ឱ្យ​បាន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ