Samsung រក​បាន ១ ពាន់​លាន​ដុល្លារ ពី​ការ​លក់​ស្មាតហ្វូន​ត្រកូល A ត្រឹម ៧០ ថ្ងៃ​

  • 2019-05-16 07:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​ប្រធាន​ផ្នែក​ទីផ្សារ​ Samsung ប្រចាំ​ប្រទេស​ឥណ្ឌា​ លោក Ranjivit Singh បាន​និយាយ​ថា​​ក្នុង​រយៈ​ពេល​ជាង​ ៧០ ​ថ្ងៃ​​កន្លង​មក​នេះ ស្មាតហ្វូន​ត្រកូល A របស់ Samsung អាច​លក់​បាន​ជាង ៥​លាន​គ្រឿង ដែល​អាច​បង្កើត​ចំណូល​បាន​ ១ ពាន់​លាន​ដុល្លារ​ឯណោះ។

​វា​មាន​ចាប់​ពី​ម៉ូដែល​ Galaxy A10 ដល់ Galaxy A80 ដែល​មាន​តម្លៃ​ចន្លោះ​ពី ៧៥ ដុល្លារ ទៅ ៤១១ ដុល្លារ ជា​តម្លៃ​​លក់​នៅ​ប្រទេស​ឥណ្ឌា។ សរុប​ទៅ Samsung រំពឹង​ថា​​ស្មាតហ្វូន​ត្រកូល​នេះ នឹង​អាច​ជួយ​រក​ចំណូល​បាន​ ៤ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ។

Samsung ធ្លាប់​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំ​មួយ​នៅ​ប្រទេស​ឥណ្ឌា។ បើ​ផ្អែក​តាម​ទិន្នន័យ​ចុង​ក្រោយ​ Xiaomi ជា​​ក្រុមហ៊ុន​ឈរ​លេខ​មួយ​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ នេះ ខណៈ​ដែល Samsung ឈរ​លេខ​ ២ ដោយ​មាន​ទីផ្សារ ២៣% (ថយ​ចុះ ៤,៨% ធៀប​នឹង​ឆ្នាំ​មុន)៕​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង