តាម​ពិតវីរបុរស​ពាក់​លេខ​៧​នៅ Man Utd ម្នាក់ ជា Idol របស់ Griezmann

  • 2019-05-16 07:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​ចង្អុល​ឈ្មោះ​វីរបុរស​របស់ Manchester United គឺ David Beckhma ជា​​កីឡាករ​គំរូ​របស់​គេ ហើយ​​តែងតែ​ចង់​ធ្វើ​អ្វី​ៗ​តាម​ជា​និច្ច។

កីឡាករ​វ័យ​២៨​ឆ្នាំ​​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី Atletico Madrid ហើយ​អាច​នឹង​ទៅ​ចូលរួម​ជាមួយ Barcelona បន្ទាប់​ពី​ចំណាយ​ពេល​៥​រដូវ​កាល​​នៅ​ទីក្រុង​ Madrid ដោយ​​ធ្លាប់​ឈ្នះ La Liga និង​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ Champions League។ សមាជិក​ឈ្នះ​ World Cup ជាមួយ​បារាំង​បាន​និយាយ​​សរសើរ​ថា Beckham ល្អ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន។

គេ​ពាក់​អាវ​លេខ​៧​នៅ​ក្លឹប​និង​ជម្រើសជាតិ​ ព្រោះ​តែ Beckham។ "Beckham ជា​កីឡាករ​មាន​ប្រជាប្រិយ​ភាព​ពិត​ៗ​ក្នុង​បាល់ទាត់។ តាម​រយៈ​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ ហើយ​គេ​ក៏​មាន​តម្លៃ​ក្នុង​ពិភព​ម៉ូដ​និង​ការ​ផ្សាយពាណិជ្ជកម្ម។ ហើយ​គេ​ជា​ គំរូ​របស់​ខ្ញុំ។ គេ​ជា​កីឡាករ​តែ​មួយ​គត់​ខ្ញុំ​ចង់​លេង​ជាមួយ​ខ្លាំង​ជាង​គេ"។ សម្ដី​របស់ Griezmann។

​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Griezmann ​ចាកចេញ​ពី AT Madrid ​នេះ គឺ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​នេះ​ឯង ​ក្នុង​តម្លៃ​ខ្លួន​១០៤​លាន​ផោន។ ​ការ​ចុះ​កុងត្រា​អាច​នឹង​កើត​មាន​ឡើង​នៅ​ដើម​ខែ​ក្រោយ​នេះ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម