ថត​វីដេអូ Slo-Mo នៃ​ចាប​ហោះ ពេល​កំពុង​ជិះ​ឡាន ចេញ​លទ្ធផល​ឡើង​អេម​

  • 2019-05-16 09:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ Slo-Mo មួយ​ ទទួល​បាន​ការ​សរសើរ​ថា​​ប្លែក និង​អស្ចារ្យ​ ដែល​ជា​ការ​ថត​យក​ហ្វូង​ចាប​កំពុង​ហោះ​ហើរ ដោយ​ថត​ចេញ​ពី​លើ​រថយន្ត​កំពុង​បរ​ទៅ​មុខ។ វីដេអូ​នេះ​ប្រៀប​​ដូច​ជា​សត្វ​ចាប​នៅ​លើ​មេឃ កំពុង​ជាប់​គាំង​ជា​មួយ​ពេល​វេលា​យ៉ាង​អ៊ីចឹង។

វីដេអូ​ខាង​លើ​ថត​ដោយ​ Davi Junior ពេល​ដែល​រូប​គេ​ធ្វើ​ដំណើរ​ពី​ទីក្រុង Orlando ទៅ​ទីក្រុង​ Miami។ ពេល​ប្រទះ​ឃើញ​ហ្វូង​ចាប​កំពុង​ហោះ គាត់​ក៏​បាន​ទាញ​យក iPhone 8 របស់​ខ្លួន ដោយ​វីដេអូ Slo-Mo នៅ​ល្បឿន​ 240 fps ​ក្នុង​កម្រិត 1080p។

​Junior បាន​ឲ្យ​ដឹង​​ដែរ​ថា​ ពេល​ថត​វីដេអូ​នេះ រថយន្ត​ដែល​​ខ្លួន​កំពុង​ជិះ​គឺ​បើកបរ​នៅ​ល្បឿន​​ប្រមាណ ១១០ ទៅ ១៣០ គ.ម/ម៉៕

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង