អាថ៌​កំបាំង​នៅពីក្រោយរឿង ធៀប​ការ កំពូល​តារាច​ម្រៀ​ង​ ឱក សុគន្ធ​កញ្ញា​

  • 2019-05-16 09:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឱកាស​ម​ង្គ​លកា​ររបស់​កំ​ពូ​លតា​រាច​ម្រៀ​ង​ដ៏​ល្បី​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស គឺ កញ្ញា ឱក សុគន្ធ​កញ្ញា និង​អនាគត​ស្វាមី នោះ ឃើញ​មាន​ការបញ្ចេញ និង​ចែកចាយ​រូបភាព​ធៀប​ការ​ជាច្រើន​សន្លឹក​របស់​កញ្ញា ដែល​កំពុងតែ​ធ្វើ​ឲ្យ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំ​ណាក់​អ្នកគាំទ្រ ព្រោះ​មើលទៅ​សាម​ញ្ញ ប៉ុន្តែ​ទាក់ទាញ និង​ថ្លៃថ្នូរ មិន​សរសើរ​មិនបាន​។​

លោកស្រី ប្រាក់ សុជាតា នាយិកា​ក្រុមហ៊ុន អឹម​ភី (MP) ដែល​ជា​អ្នក​ផលិត​ធៀប​អាពាហ៍ពិពាហ៍ របស់ កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ឲ្យ​ដឹងថា៖ “​ធៀប​ការ​របស់ កញ្ញា ឱក សុគន្ធ​កញ្ញា ត្រូវបាន​ផលិត និង​រចនា​ដោយ​ស្នា​ដៃ​កូន​ខ្មែរ ដែល​មាន​ពណ៌​ទឹកមាស​ផុស​ភ្លឺ​ស្អាត​តាម​បច្ចេកទេស 3D ហើយ​ការ​រចនា​មួយ​នេះ កំពុង​ពេញនិ​យម​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ នេះ​តែម្តង​។​”

នាយិកា​ក្រុមហ៊ុន​រូប​នេះ បាន​បន្ថែម​ទៀតថា៖ “​ភាព​ទាក់ទាញ​ខ្លាំង​បំផុត គឺ​ការ​រចនា​ផ្ទៃ​ផ្នែក​ខាងមុខ​នៃ​ធៀប ដោយសារតែ​ការ​ផ្តិត​នូ​វ​រូបភាព​ដ៏​ស្រស់ស្អាត របស់​អនាគត​គូ​ស្វាមីភរិយា​ក្នុង​ឈុត​បុរាណ​ខ្មែរ​នៅលើ​ទឹកដី​អង្គ​រ ដែល​មាន​ពណ៌​បែប​ធម្មជាតិ ភ្លឺ​ច្បាស់ និង​មើលទៅ​ស្រស់ស្អាត​ត្រជាក់​ភ្នែក ហាក់ដូចជា​រូបភាព​ផុស​ឡើង ហើយ​មាន​ភាព​រស់​រវើក​ទៀតផង​។​”​

ជាក់ស្តែង តាម​រយៈ​ភាព​ទាក់ទាញ​នៃ​ការ​រចនា​ធៀប​អាពាហ៍ពិពាហ៍​របស់ កញ្ញា ឱក សុគន្ធ​កញ្ញា ធ្វើ​ឲ្យ​ការកើនឡើង​នូវ​ការ​កុម្ម៉ង់​ផលិត​ធៀ​ប​អាពាហ៍ពិពាហ៍ ក៏ដូចជា​ធៀប​កម្មវិធី​ផ្សេងៗ​ទៀត ជា​បន្តបន្ទាប់​ពី​សំណាក់​អតិថិ​ជន​ទូទាំង​ប្រទេស ជា​មោទនភា​ពមួយ​របស់​ក្រុមហ៊ុន​ផលិត​ធៀ​ប​ខ្មែរ ម៉ាក អឹម​ភី (MP) ដែល​មាន​រូប​សញ្ញា​ម្កុ​ជ​ពេជ្រ​ជា​សម្គាល់​។

គួរបញ្ជាក់​ផងដែ​រថា ក្រុមហ៊ុន​ផលិត​ធៀប អឹម​ភី (MP) ត្រូវបាន​បង្កើតឡើង និង​គ្រប់​គ្រង​ដោយ​សហគ្រិន​កូន​ខ្មែរ ហើយ​បច្ចុប្បន្ន កំពុងតែ​ផលិត​ធៀ​ប ម៉ាក អឹម​ភី (MP) ដែល​លក់ដាច់​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឈ​រលើ​គោលការណ៍​សំខាន់ៗ​ចំនួន​៤​គឺ គុណភាព​ល្អ ភាព​ទាក់ទាញ​នៃ​ការ​រចនា តម្លៃ​ប្រកួតប្រជែង និង​សេវាកម្ម​ល្អ ។ ដូច្នេះ​លោកអ្នក​មាន​គ​ម្រោ​ង រៀបចំ​កម្មវិធី ដូចជា អាពាហ៍ពិពាហ៍ ឡើង​គេហដ្ឋាន​ថ្មី បង្កក់​សេរី និង​កម្មវិធី​ផ្សេងៗ​ទៀត សូម​ទំនាក់ទំន​ង គ្រប់​សាខា អឹម​ភី (MP) ទូទាំង​ប្រទេស ឬ​តាម​រយៈ​លេខ​ទូរ​ស័ព្ទ 011 544 446 / 010 505 506 ។

ចង់ដឹងថា​ហេតុអ្វី​បានជា កំពូល​តារាច​ម្រៀ​ង​ដ៏​ល្បី ឱក សុគន្ធ​កញ្ញា ជ្រើសរើស​ផលិត​ធៀប​នៅ​ក្រុមហ៊ុន អឹម​ភី (MP) នេះ​? តោះ​ទស្សនាវីដេ​អូនេះ​ទាំងអស់គ្នា​…!​

អត្ថបទ៖ ថា ម៉ាលីដា