វិធី​ Block លេខ​ទូរសព្ទមិន​​ឲ្យ​ខល​ចូល ទាំង​លើ Android និង iOS

  • 2019-05-16 10:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

អ្នកណាៗ ក៏​ធ្លាប់​ជួប​ឃើញ​លេខ​មិន​ស្គាល់​ Call មក​ ហើយ​ខ្លះ​បង្ក​ភាព​រំខាន​ញឹកញាប់​។ បើ​ចង់​ Block លេខ​នោះ ​មិន​ឲ្យ​ Call ចូល​ អាច​ធ្វើ​បាន​តាម​វិធី​ខាងក្រោមនេះ៖

លើ​ iOS Device

Apple បង្កើត​វិធី​ Block ការ​ Call មាន​លក្ខណៈ​ងាយស្រួល​លើ​ iPhone ដោយ​អាច​ Block Voice calls, Texts និង​ FaceTime។

ចូល​ទៅ​កាន់​ Settings > ចុច​លើ​ Phone > ត្រង់​ផ្នែក​​ Calls ជ្រើសរើស​យក​ Call Blocking & Identification > Block Contact អាច​ Block Call ពី​នរណា​ម្នាក់​លើ​បញ្ជី​ទូរសព្ទ​ (Contact) បាន​។

បើ​លេខ​ទូរសព្ទ​ចង់​ Block តែ មិន​ស្ថិត​ក្នុង​បញ្ជី​ មាន​ជម្រើស​មួយ​ទៀត​ ដោយ​បើក​កម្មវិធី​ Phone > ចុច​លើ​ Recents > ចុច​លើ​ icon អក្សរ i ក្បែរ​នឹង​លេខ​ណា​មួយ​ រួច​ចុច​ Block this Caller។

លើ​ Android Device

ទាំង​ iOS និង​ Android សុទ្ធ​តែ​ផ្ដល់​ជម្រើស​ Block ការ​ Calls តែ​វិធី​លើ​ស្មាតហ្វូន​ អាច​ខុសគ្នា​បន្តិច​ ដោយ​ក្រុមហ៊ុន​ផលិត​ មាន​ជម្រើស​ផ្ទាល់ខ្លួន​ លើ​ប្រព័ន្ធ​ Android OS។

Block Call លើ​ Stock Android

បើ​ស្មាតហ្វូន​ប្រើ​ Stock Android ឬ​ផ្នែក​ណា​មួយ​នៃ​កម្មវិធី​ Android One មាន​ជម្រើស​បី​ ក្នុង​ការ​ Block Call។

បើក​កម្មវិធី​ Phone > ចុច​លើ​ icon Overflow (សញ្ញា​ចុច​បី​) នៅ​ផ្នែក​ស្ដាំ​អេក្រង់​ខាងលើ​ > ជ្រើសរើស​ Settings > Blocked numbers ហើយ​ធ្វើការ​បន្ថែម​លេខ​ចង់​ Block។

បើក​កម្មវិធី​ Phone > ចុច​លើ​ Recents រួច​ជ្រើសរើស​លេខ​ចង់​ Block ដោយ​ចុច​លើ​វា​ ហើយ​ជ្រើសរើស​ Block/report spam។

អាច Block លេខ​ដោយ​ផ្ទាល់​ពី​កម្មវិធី​ Android Messages ដោយ​បើក​កម្មវិធី​ > ចុច​ឲ្យ​ជាប់​លើ​លេខ​ចង់​ Block រួច​ពេល​ Contact ត្រូវ​បាន​ជ្រើសរើស​ ចុច​លើ​ icon Block (រង្វង់​មូល​មាន​បន្ទាត់​) នៅ​ផ្នែក​ស្ដាំ​អេក្រង់​ខាងលើ​។

Block លើ​ស្មាតហ្វូន Samsung

ភាគច្រើន​ ការ​ Block Calls លើ​ Samsung មាន​លក្ខណៈ​ស្រដៀង​នឹង​វិធី​ប្រើ​លើ​ទូរសព្ទ​ដំណើរការ​ Stock Android។ មាន​វិធី​ពីរ​ អាច​ប្រើ​លើ​ Samsung device។

បើក​កម្មវិធី​ Phone > ជ្រើសរើស​ icon Overflow > ចុច​លើ​ Settings > Blocked numbers ហើយ​បន្ថែម​លេខ​ចង់​ Block។

បើក​កម្មវិធី​ Phone > Recents រួច​ជ្រើសរើស​លេខ​ណា​មួយ​ចង់​ Block > ចុច​លើ​ icon Overflow > ចុច​លើ​ Block number។

Block Call លើ​ស្មាតហ្វូន​ LG

បើ​ប្រៀបធៀប​នឹង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ផ្សេង​ LG ផ្ដល់​វិធី​ងាយស្រួល​ជាង​ ដោយ​បើក​កម្មវិធី​ Phone > ចុច​លើ​ Call logs ជ្រើសរើស​លេខ​ចង់​ Block ចុច​លើ​ icon Overflow នៅ​ផ្នែក​ស្ដាំ​ខាងលើ​ រួច​ជ្រើសរើស​ Block number ពី​ Menu បាន​ឃើញ​។

បើ​ចង់​ ពិនិត្យ​មើល​ ឬ​លុប​លេខ​ពី​បញ្ជី​ Block អាច​បើក​កម្មវិធី​ Phone > ចុច​លើ​ Call logs រួច​ជ្រើសរើស​ icon Overflow > ចុច​លើ​ Call blocking & Decline with message > Blocked numbers។

Block Call លើ​ស្មាតហ្វូន​ HTC

បើក​កម្មវិធី​ Phone > ចុច​លើ​ Call history រួច​ចុច​ឲ្យ​ជាប់​លើ​លេខ​ចង់​ Block > ជ្រើសរើស​ Block contact ឬ​ Block caller។

ដើម្បី​ពិនិត្យ​មើល​លេខ​បាន​ Block ចុច​លើ​ icon Overflow ក្នុង​កម្មវិធី​ Phone។

Block Call លើ​ស្មាតហ្វូន​ Huawei

លើ​ស្មាតហ្វូន​នេះ​ មាន​វិធី​ពីរ​ អាច​ Block បាន​។​

បើក​កម្មវិធី​ Phone > ជ្រើសរើស​ icon Contacts > ជ្រើសរើស​លេខ​ណា​មួយ​ចង់​បញ្ចូល​ទៅ​បញ្ជី​ខ្មៅ​ > ចុច​ icon More នៅ​ផ្នែក​ក្រោម​នៃ​អេក្រង់​ > ចុច​លើ​ Add to blacklist។

អាច​ជ្រើសរើស​ Block លេខ​តាម​កម្មវិធី​ Phone Manager ដោយ​បើក​កម្មវិធី​ Phone Manager > Blocked > ជ្រើសរើស​ icon Gear នៅ​ផ្នែក​ស្ដាំ​ខាងលើ​ > ចុច​លើ​ Numbers blacklist > Add៕

ប្រែសម្រួល៖ ប៊ុនធឿន