មុនទៅលេងសួនអូទ្រីសមណ្ឌលគិរី ដឹងរឿងសំខាន់នេះ កុំឲ្យជិះរាប់រយគីទ្បូហើយខកចិត្ត

  • 2019-05-17 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

វត្តមាន​សួន​សត្វ​អូទ្រីស​ដ៏​កម្រ និង​ថ្មី​សន្លាង​ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​មណ្ឌលគិរី​ កំពុង​អង្រួន​បេះដូង​អ្នក​ចង់​ទៅ​ទស្សនា​ពី​គ្រប់ទិសទី។

ដោយសារ​តែ​កំណើន​អ្នក​ចង់​ទៅ​លេង និង​ថត​រូប​ពិត​ៗ ផ្លួក​ទឹក​ផ្លួក​ដី​ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​ថា សម្រាប់​អ្នក​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ដែល​គ្រោង​ទៅ​លេង​សួនអូទ្រីស សូម​ដឹង​រឿងសំខាន់១នេះ សិន កុំ​ឲ្យ​ជិះ​រាប់​រយ​គីឡូ​តែ​ជួប​រឿង​ខកចិត្ត។

លោក ងិន សុភ័ក្ត ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា មក​ទល់​ពេល​នេះ ខាង​ភ្នាក់ងារ​ថែទាំ​សត្វ​អូទ្រីស បាន​សុំ​ផ្អាក​លែង​ឲ្យ​មនុស្ស​ចូល​សួន​សត្វ​អូទ្រីស​មួយ​រយៈ​សិន។

លោក ងិន សុភ័ក្ត បាន​បញ្ជាក់​មូល​ហេតុ​ថា បើ​តាម​អ្វី​ដែល​លោក​ដឹង គឺ​ដោយសារ​ខាង​មន្ត្រី​សួន​​បារម្ភ​ខ្លាច​សត្វ​អូទ្រីស​មាន​បញ្ហា​សុខភាព​ខ្លាំង ឬ​ប្រឈម​នឹង​ស្លាប់ ព្រោះ​វា​ជា​សត្វ​កម្រ។

ទោះ​យ៉ាង​នេះ​ក្ដី លោក​បាន​បន្ត​ថា ការ​បិទ​នេះ គឺ​បិទ​តែ​ផ្នែក​ខាង​ក្នុង​បរិវេណ​សួន​សត្វ តែ​អ្នក​ទស្សនា នៅ​តែ​អាច​ទៅ​មើល​ ឬថតសត្វ​អូទ្រីស​ពី​ខាង​ក្រៅ​ៗ​មក​បាន គ្រាន់​តែ​មិន​អាច​ប៉ះ​វា​បាន​ផ្ទាល់។

សួន​នេះ​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​ដាក់​ដាំ នៃ​ស្រុក​អូររាំង ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ និង​បត់​ចុះ​តាម​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ទៅ​ប្រហែល​ ៧គីឡូម៉ែត្រ។

ក្រុមការងារ Sabay មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពីការផ្អាក ឬបើឲ្យទស្សនាវិញ តាម​ទូរស័ព្ទ​ពី​មន្ត្រី​នៃ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ទេ ដោយសារ​ទូរសព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

សូម​បញ្ជាក់​ថា ខេត្ត​មណ្ឌល​គិរី​ ជា​ខេត្ត​មួយ​សម្បូរ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ច្រើន។ ថ្មីៗ​នេះ​ វិស័យ​ឯកជន​បាន​បង្កើត​សួន​សត្វ​ ​ដើម្បី​ចិញ្ចឹម​អំបូរ​សត្វ​ព្រៃ​មួយ​ចំនួន​បន្ថែម​ទៀត​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ក៏​ដូចជា​ចូលរួម​អភិរក្ស​អំបូរ​សត្វព្រៃ​នៅ​សល់​តិច​តួច ​ក្នុង​ដែន​ព្រៃ​ការពារ​នោះ​។

ខេត្ត​មណ្ឌល​គិរី​មាន​ចម្ងាយ​ប្រមាណ ៣៨១គីឡូម៉ែត្រ បើ​គិត​ពី​រាជធានី​ភ្នំពេញ និង​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦, ៧ និង​ជាតិ​លេខ ៧៦។

ក្រៅ​ពី​សួន​សត្វ​អូទ្រីស ខេត្ត​មណ្ឌល​គិរី​នៅ​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត ដូចជា សួន​សត្វ​ក្ដាន់ ប្រើស ទឹកជ្រោះស្អាតៗ ​ជាច្រើន​កន្លែង និង​រមណីយដ្ឋាន​ធម្មជាតិ​នានាផងដែរ។

អត្ថបទ៖ ពៅ រក្សា