ជម្រើស​រើស​ជាតិ​បាល់ទះ​កម្ពុជា​ ត្រៀម​ចេញ​​​ទៅ​វ៉ៃមិត្តភាព​សន្សំ​បទ​ពិសោធ​នៅថៃ

  • 2019-05-17 06:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​បាល់ទះ​​ជម្រើស​រើស​ជាតិ​កម្ពុជា​ នឹង​ត្រូវ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​សន្សំ​បទ​ពិសោធ​នៅ​ប្រទេស​ថៃ​ចាប់​ពី​ស្អែក​នេះ​។

ក្រុមជម្រើសជាតិបាល់ទះ

លោក​ Jun Li​ គ្រូ​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ស្អែក​ព្រឹក​នេះ​រូប​លោក​ផ្ទាល់​ និង​គ្រូ​ជំនួយ​ រួម​ទាំង​កីឡាករ​នឹង​ចេញ​ដំណើរ​តាម​យន្តហោះ​ទៅ​ប្រទេស​ថៃ​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៥ប្រកួត​នៅ​ទី​នោះ។​ គ្រូ​បាល់ទះ​វ័យ​៣៨ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ គោលបំណង​ធំ​នៃ​ការ​ប្រកួត​នេះ​ គឺ​លោក​ចង់​ដឹង​ពី​ភាព​រីកចម្រើន​របស់​កីឡាករ​​ដែល​លោក​បាន​បង្ហាត់​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ។​

លោកគ្រូ Jun Li

គ្រូ​បាល់ទះ​ជនជាតិ​ចិន​​​ប្រាប់​ទៀត​ថា​ បើ​ទោះ​ជា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ជា​ការ​ប្រកួត​មិត្តភាព​ក៏​ដោយ​ កីឡាករ​គ្រប់​រូប​ត្រូវ​តែ​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ទទួល​បាន​ជ័យជម្នះ​ផង​ និង​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​ផង​ រួម​ទាំង​កែប្រែ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែល​កំពុង​មាន។​

ក្រុមជម្រើសជាតិបាល់ទះ

ក្រុម​ជម្រើស​រើស​ជាតិ​បាល់ទះ​កម្ពុជា​នឹង​ត្រូវ​ចេញ​ទៅ​ប្រទេស​ថៃចាប់​ពី​ថ្ងៃ​ស្អែក​ទី១៨​ ដល់​ទី​២៩​ ខែ​ឧសភា​ ២០១៩ នេះ។​ ពួកគេ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ចំនួន​៥​ប្រកួត​ ប៉ះ​ជា​មួយ​ក្រុម​លីគ​កំពូល​បាល់ទះ​ថៃ​ និង​ក្រុម​ជម្រើស​រើស​ជាតិ​ U-20​ ថៃ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី