ចង់ចេះ​ Boost លើ Facebook អត់មានអីពិបាកទេ!

  • 2019-05-17 06:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ Boost Post អ្វី​មួយ​របស់​ទំព័រ​ Facebook ​មួយ​ គឺ​ដើម្បី​​អាច​ឲ្យ​ Post នោះ​​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ Facebook ច្រើន​នាក់​មើល​ឃើញ ជា​ពិសេស​សម្រាប់​អ្នក​លក់​ទំនិញ​តាម​រយៈ​ Page ដែល​ចង់​បាន​អ្នក​ទិញ​ច្រើន។

ដើម្បី​អាច​ Boost លើ​ Facebook បាន​ មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ ៖

  • ដំបូង​អ្នក​ត្រូវ​មាន​ Credit Card ឬ Debit Card ដែល​អាច​ទូទាត់​ប្រាក់​តាម​អនឡាញ​បាន​ ដូច​ជា​ប្រភេទ Visa Card ជា​ដើម
  • ពេល​មាន​កាត​ហើយ​ ត្រូវ​បញ្ចូល​វា​​ទៅ​ក្នុង​អាខោន​ Facebook ដោយ​ចុច​ចូល​ Settings រួច​ចូល​ទៅ​ផ្នែក​ Payments
  • ចុច​លើ New Credit or Debit Card
  • បន្ទាប់​មក​បញ្ចូល​ព័ត៌មាន​នៃ​​កាត​ រួច​ចុច​ Save
  • ពេល​​រួច​រាល់​ហើយ ចូល​ទៅ​ Page របស់​អ្នក​ រួច​ស្វែង​រក​ Post ណា​មួយ​ដែល​ចង់​ Boost និង​ចុច​លើ​ Boost Post
  • ផ្ទាំង​ Boost Post នឹង​លោត​ចេញ​មក នៅ​ត្រង់​ Goal ជ្រើស​រើស​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ការ​ Boost នេះ (ទី​មួយ​ចង់​ឲ្យ​អ្នក​ចុច​មើល​វិបសាយ​​ច្រើន, ទីពីរ​ចង់​បាន​ Like និង Share ច្រើន និង​ ទី​បី​​ចង់​បាន​​ឆាត​ចូល Inbox ច្រើន)
  • នៅ​ត្រង់​ Audience អ្នក​អាច​រើស​យក​ប្រភេទ​មនុស្ស​ដែល​ចង់​បាន​ បាន​តាម​ចិត្ត​
  • Total Budget ជា​ផ្នែក​សម្រាប់​ជ្រើស​រើស​ការ​ចំណាយ​របស់​អ្នក ថា​ចង់​ចំណាយ​ប៉ុន្មាន​ដុល្លារ និង​ចង់​ឲ្យ​ Boost ដំណើរ​ការ​ប៉ុន្មាន​ថ្ងៃ
  • ពេល​ជ្រើស​រើស​រួច​រាល់​ហើយ ចុច​លើ​ពាក្យ Boost Post Now ជា​ការ​ស្រេច៕

អត្ថបទ៖ សុខហេង