វិធី​ឆែក​ដឹង​ភ្លាមៗ ថា​រថយន្ត​ត្រូវ​គេ​កែ​គីឡូ​ ឬ​អត់?

  • 2019-05-17 07:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 145

ចន្លោះមិនឃើញ

ទីផ្សារ​រថយន្ត​មួយទឹក​ ភាគច្រើននាំចូលមកពីសហរដ្ឋអាមេរិក ឬប្រទេសកាណាដា។ សឹងគ្រប់ចំណុចត្រូវ​ពិនិត្យ​មើល​​យ៉ាង​យកចិត្តទុកដាក់ ព្រោះរថយន្តមួយទឹក មិនមែនជារថយន្តថ្មីបក​ពី​កេះ ដែល​ទទួលបានការធានាពីក្រុមហ៊ុននោះឡើយ។ ការដឹងពីលក្ខណៈសម្បត្តិ​គ្រឿងក្រៅ​ក្នុង​បាន​ច្បាស់លាស់​ ធ្វើឲ្យអ្នកសម្រេចចិត្ត​បាន​ត្រឹមត្រូវ​មិនចាញ់បោកឈ្មួញ និង​ទទួលបាន​​រថយន្ត​សមស្រប​តាម​តម្លៃ​ទីផ្សារ ។

ក្នុងនោះ ចម្ងាយបើកបរនៃរថយន្តគឺជារឿងមួយសំខាន់ ដែលត្រូវដឹងនៅពេលអ្នកចង់ទិញរថយន្តមួយទឹកព្រោះវាបង្ហាញពីបម្រើបម្រាស់នៃម៉ាស៊ីន ថាតើវាត្រូវបានប្រើប្រាស់ដល់កម្រិតណាហើយ ហើយវាក៏ជាអ្នកកំណត់តម្លៃរថយន្តនោះផងដែរ ព្រោះថារថយន្តម៉ូដែលដូចគ្នាទាំងអស់ តែមួយទើបជិះបាន ១ម៉ឺន គ.ម ហើយមួយទៀត ជិះបាន ៩ម៉ឺន គ.ម ទៅហើយនោះ មានតម្លៃខុសគ្នាច្រើនគួរសម។

អ្នកអាច មើលចម្ងាយចរនៃរថយន្តនោះ នៅលើកុងទ័ររបស់រថយន្ត ដែលរថយន្តប្រើកុងទ័រប្រភេទ Analog ស៊េរីចាស់មានលេខចម្ងាយចរនោះស្ថិតនៅកណ្ដាលនៃកុងទ័រល្បឿន ហើយរថយន្តដែលប្រើកុងទ័រប្រភេទ Digital ស៊េរីថ្មីមានបង្ហាញចម្ងាយចរនៃរថយន្ដក្នុងអេក្រង់ព័ត៌មានដោយប្រើពាក្យ ODO។ ប៉ុន្តែ មានរថយន្តខ្លះត្រូវបានគេកែប្រព័ន្ធ ឬកុងទ័រដើម្បីទម្លាក់ចម្ងាយចរចុះ ធ្វើឲ្យរថយន្តខ្លួនលក់បានថ្លៃជាងមុន។ ថ្ងៃនេះ Sabay សូមបង្ហាញនូវវិធី ៣ ចំណុចសម្រាប់ឆែកមើលឲ្យដឹងពីចម្ងាយចរនៃរថយន្តមួយទឹក ថាតើវាពិតជាចម្ងាយចររបស់រថយន្តពិតប្រាដកដែរឬក៏យ៉ាងណា។

១. ការឆែក VIN

VIN ផ្ដល់ព័ត៌មានលម្អិតពីរថយន្តរួមមានម៉ាស៊ីន ប្រវត្តិគ្រោះថ្នាក់នានា។ រថយន្តភាគច្រើនបំផុត មានការតេស្តឆែកមើល មុនត្រូវ​បាន​លក់ចេញ ហើយវានឹងកត់ត្រាទុក​​រាល់​ព័ត៌មាន​សំខាន់ៗ​របស់​រថយន្ត​។ បន្ទាប់ពីបានដឹងពីចម្ងាយចរ អ្នកអាចយកវាមកប្រៀបធៀបជាមួយនឹងចម្ងាយចរ ដែលមានលើកុងទ័ររថយន្តខុសគ្នាឬមួយក៏យ៉ាងណា។

២. ធ្វើការប្រៀបធៀបតាមស្ថានភាពជាក់ស្ដែង

បើសិនជារថយន្ត ដែលអ្នករកទិញគ្មានកំណត់ត្រា​លើ​ VIN អ្នកអាចប្រើវិធីដោយ​ឆែក​តេស្ត​លើប្រព័ន្ធរបស់រថយន្តផ្ទាល់។ ការឆែកមើលនេះ ពឹងផ្អែកទៅលើការរកមធ្យម នៃរថយន្តមួយទឹកនោះ ដោយមើលលើល្បឿនបើកបរជាមធ្យម និងរយៈកាលប្រើប្រាស់។ ឧទាហរណ៍ថា បើរថយន្តមួួយទឹកដែលអ្នកចង់ទិញនោះមកពីសហរដ្ឋអាមេរិក ស៊េរីឆ្នាំ ២០១៥ ហើយលេខកុងទ័រចម្ងាយចរត្រឹម ១០ ០០០គ.ម អ្នកប្រាកដជាសង្ស័យ នៅសហរដ្ឋអាមេរិក មានផ្លូវល្អស្អាត​អាចបើកបរបានល្បឿនលឿន។ បើសិនជារថយន្តអ្នកត្រូវបានប្រើប្រាស់ជាប់​រយៈពេល ១០ ០០០ ម៉ោង ហើយប្រើបានចម្ងាយត្រឹម ១០ ០០០ គ.ម នោះ អុីចឹងបើគិតជាមធ្យមទៅ រថយន្តមួយទឹកនោះបើកបានត្រឹមជាង ១ គ.ម/ម៉ ប៉ុណ្ណោះគឺមិនសមហេតុផលឡើយ។

៣. ឆែកមើលសំបកកង់ ប្រេងម៉ាស៊ីន និងផ្នែកខាងក្នុង

រថយន្តប្រើក្រោម ២០ ០០០គ.ម ភាគច្រើនបំផុតគឺនៅមានសំបកកង់ដើមជាមួយ ព្រោះវាមិនទាន់ដល់ពេលត្រូវផ្លាស់ប្ដូរឡើយ។ បើសិនជាវាមានការផ្លាស់ប្ដូរ វាអាចជាសញ្ញាណថា រថយន្តនេះត្រូវបានប្រើនៅស្ថានភាពផ្លូវលំបាកខ្លាំង ឬក៏ត្រូវបានគេបន្ថយចម្ងាយចររបស់វា។ មួយវិញទៀត អ្នកអាចឆែកមើលកាលបរិច្ឆេទដូរប្រេងម៉ាស៊ីន និងចម្ងាយចរនៅពេលនោះ នៅជាប់ស្ទីកឃ័រ ដែលភាគច្រើនគេបិទនៅកៀនចង្កូត ហើយត្រូវពិចារណាថា វាសមហេតុផលឬក៏អត់។ ចំណុចសំខាន់ចុងក្រោយ​ គឺការត្រួតពិនិត្យ មើលផ្នែកខាងក្នុងដូចជា ហ្គែរ និងហ្រ្វាំងជាន់ជាដើម ​ព្រោះបើរថយន្តមួយទឹក ដែលអ្នកចង់ទិញនោះ បើកបានត្រឹម ២០ ០០០ គ.ម តែគ្រឿងក្នុងឡើងចាស់ ចង់ហើរពណ៌ទៅហើយនោះ វាក៏អាចជាការបន្លំផងដែរ។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ