ឬទ្ធិ​ សាស្រ្តាវុធ​ ត្រូវ​ឆ្លង​ផុត​ សូត្រ​ វាសនា​ ថ្ងៃសៅរ៍នេះ​ទើប​ឡើងវគ្គបន្ត​

  • 2019-05-17 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ថ្មី​ និង​ល្បី​វ៉ៃ​ក្បាច់​ ឬទ្ធិ​ សាស្រ្តាវុធ​ នឹង​ត្រូវ​តតាំង​ជា​មួយ​អ្នក​ប្រដាល់​ដៃ​វែង​ សូត្រ​ វាសនា​ ដើម្បី​រក​ជើង​ខ្លាំង​បាន​ឡើង​ទៅ​ជុំ​ទី៣​ នៃ​ពាន​រង្វាន់​ទម្ងន់​ ៥៤​គីឡូក្រាម​របស់​សង្វៀន​ TV5។​

សាស្រ្តាវុធ​ ប្រកួតកន្លងទៅ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​មក​ពី​ខេត្ត​សៀមរាប​ សាស្រ្តាវុធ​ ធ្វើ​ឲ្យ​អ្នក​តាមដាន​ប្រដាល់​ចាប់​អារម្មណ៍​ជា​ខ្លាំង​តាម​រយៈ​ការ​ប្រកួត​កន្លង​ទៅ​ និង​ការ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​លើ​ការ​ប្រកួត​របស់​ខ្លួន​នា​កន្លង​មក​ថា​ «រាល់​ការ​ប្រកួត​ត្រូវ​វ៉ៃ​ដោយ​ប្រើ​បញ្ញា»។ ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ជើង​ខ្លាំង​រូប​នេះ​នឹង​ត្រូវ​ប៉ះ​គ្នា​ជា​មួយ​កីឡាករ​ត្រកូល​ សូត្រ​ គឺ​ សូត្រ​ វាសនា​ ដើម្បី​រក​អ្នក​ឈ្នះ​បាន​បន្ត​ដំណើរ​ទៅ​វគ្គ​៨នាក់​ចុង​ក្រោយ​។​

សាស្រ្តាវុធ​ ប្រកួតកន្លងទៅ

សូត្រ​ វាសនា​ គឺ​មិន​ខុស​ពី​បង​ប្រុស​បង្កើត​ សូត្រ​ ប៊ុនធី​ ឬ​ សូត្រ​ ខេវិន​ នោះ​ឡើយ​ ពោល​កម្ពស់​ ដៃ​ជើង​វែងៗ​ និង​​របៀប​វ៉ៃ​ចេញ​មួយៗ​ដូច​គ្នា​តែ​ម្ដង។​ ប្អូន​ប្រុស​ សូត្រ​ ប៊ុនធី​ រូប​នេះ​ក៏​មាន​ស្នៀត​ចាប់​វ៉ៃ​ជង្គង់ល្អ​ផង​ដែរ​ ដូច្នេះ​ការ​ប៉ះ​គ្នា​លើក​នេះ​ នឹង​ល្អ​មើល​ហើយ​ម្នាក់​ដើរ​បុក​ ខណៈ​ម្នាក់​វ៉ៃ​ថយ​ដោយ​បច្ចេកទេស។​

កីឡាករ សូត្រ វាសនា

ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ ឬទ្ធិ​ សាស្រ្តាវុធ​ និង​ សូត្រ​ វាសនា​ នេះ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ស្អែក​នេះ​ហើយ​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ។​ បញ្ញាក់​ដែរ​ថា​រវាង​អ្នក​ទាំង​នេះ​ប្រសិន​បើ​អ្នក​ណា​ឈ្នះ​គឺ​បាន​ឡើង​ទៅ​ជុំ​ទី៣​ វគ្គ​៨​នាក់​ចុង​ក្រោយ​ នៃ​ពាន​រង្វាន់​ទម្ងន់​ ៥៤​គីឡូក្រាម​ ដែល​កំពុង​ជម្រុះ​ចាញ់​ធ្លាក់​នេះ​តែ​ម្ដង៕​

វីដេអូកន្លងទៅ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម