Benzema ចាត់​ទុក​ Zidane ជា​បងប្រុស​មួយ​រូប​របស់​ខ្លួន

  • 2019-05-17 12:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Karim Benzema បាន​ប្រាប់​សារព័ត៌មាន Le Quotidien ថា​ ខ្លួន​ និង​គ្រូ​បង្វឹក​បង្គោល​ជនជាតិ​បារាំង​លោក Zinedine Zidane មាន​ទំនាក់ទំនង​ល្អ ហើយ​ចាត់​ទុក​គាត់​ជា​បងប្រុស​ម្នាក់​ទៀត​ផង​។

Benzema បាន​និយយា​ថា​៖ " ទំនាក់ទំនង​រវាង​ខ្ញុំ​ និង​គាត់ (Zidane) គឺ​ពិសេស​ណាស់។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​គាត់​និយាយ​ ហើយ​ទំនាក់ទំនង​របស់​យើង​ចាប់ផ្ដើម​យូរ​ហើយ " ។

កីឡាករ​រូប​នេះ​បន្ត​ថា​៖ " វា​លើស​ពី​មិត្តភាព​ទៀត​ផង​ គាត់​ដូច​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ខ្ញុំ ប៉ុន្តែ​មិនមែន​មានន័យ​ថា​ គាត់​មិន​រិះគន់​ខ្ញុំ​ទេ​។ គាត់​ដូច​ជា​បងប្រុស​ខ្ញុំ​មួយ​រូប​អញ្ចឹង​ គាត់​ជួយ​ខ្ញុំ​ច្រើន​ណាស់ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រដូវ​កាល ២០១៨/១៩ Benzema រក​បាន ៣០​គ្រាប់ ក្នុង​ការ​លេង​ ៥២​ប្រកួត​ឲ្យ Real Madrid ក្នុង​គ្រប់​កម្មវិធី៕

អាន​បន្ត​៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម