Mbappe កំពុង​ប្រជែង​ស្បែកជើង​មាស​ទ្វីប​អឺរ៉ុប​ជាមួយ Messi

  • 2019-05-18 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ស្បែកជើង​មាស​​របស់ UEFA ដែល​ផ្តល់​ឲ្យ​កីឡាករ​ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​បំផុត​សម្រាប់​លីគ​​​កំពូល​នៅ​អឺរ៉ុប​ទំនង​ជា​នឹង​ធ្លាក់​ទៅលើ Lionel Messi ជា​លើក​ទី​៦។

Kylian Mbappe បេក្ខភាព​លេខ​២ ប្រហែល​ជា​មិន​ងាយ​ផ្តួល Messi ដើម្បី​​ដណ្តើម​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​បាន​ឡើយ​ខណៈ PSG នៅ​សល់​២​ប្រកួត​ទៀត​​​នៅ Leugue ១ បារាំង​ ហើយ Barcelona របស់​ La Liga ក៏​នៅ​សល់​១​ប្រកួត​ទៀត​ដែរ។

​កីឡាករ​វ័យ ២០​ឆ្នាំ​ដែល​ជួយ​បារាំង​លើក​ពាន World Cup រក​បាន​៣០​គ្រាប់ តាម​ពី​ក្រោយ Messi ដែល​ស៊ុត​បាន​៣៤​គ្រាប់។

Messi ធ្លាប់​​ស៊ុត​បញ្ចូល​ទី​ក្នុង​លីគ​បាន​ច្រើន​គ្រាប់​បំផុត​នៅ​រដូវ​កាល ២០១៤/១៥ (៤៣​គ្រាប់ ក្នុង​ចំណោម​៣៨​ប្រកួត) ហើយ​បច្ចុប្បន្ន​ជា​បេក្ខភាព​​ទី​១​ប្រជែង​ស្បែក​ជើង​មាស ដោយ​ស៊ុត​បាន ៣៤ គ្រាប់​ក្នុង​ចំណោម ៣៣​ប្រកួត​នៅ La Liga។

Messi ​ជា​កីឡាករ​តែម្នាក់​គត់​ធ្លាប់​​ឈ្នះ​ស្បែកជើង​​​មាស​ទ្វីប​អឺរ៉ុប​៥​ដង​ច្រើន​ជាង​គេ​ចាប់ពី​ការ​​បង្កើត​រង្វាន់​នេះ​ឡើង​ដំបូង​តាំងពី​​ឆ្នាំ ១៩៦៨​មក ហើយ Christiano Ronaldo ​ធ្លាប់​ឈ្នះ​ចំនួន​៤​ដង ខណៈ​ដែល​កីឡាករ​ផ្សេង​ទៀត​ឈ្នះ​ពាន​រង្វាន់​នេះ​ច្រើន​បំផុត​២​ដង​មាន​​ដូច​ជា Luiz Suarez, Diego Forlan, Thierry Henry និង កាល​ពី​អតីត​កាល​មាន Eusebio (១៩៦៧/៦៨, ១៩៧២/១៩៦៣) និង Gerd Muller (១៩៦៩/៧០, ១៩៧១/៧២) ជា​ដើម៕

អាន៖ ទីបំផុត Messi បាន​លេង​នៅ​តំបន់​ដែល​គ្រប់គ្នា​គិត​ថា​សាកសម

អាន៖ Offside ​មាន​ប្រវត្តិ​​តាំង​ពី​ជាង​១៥០​ឆ្នាំ​មុន ព្រោះ​ខ្សែ​ប្រយុទ្ធ​ម្ខាងៗ​មាន​រហូត​ដល់ ​៨​នាក់​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម