ប្រទេសទាំង ៣៣ ដែលមានល្បឿនអ៊ីនធើណិតស៊ីម លឿនជាង Wi-Fi ២ ដង

  • 2019-05-18 11:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អភិវឌ្ឍ​ជា​ច្រើន​ដូច​ជា​ហុងកុង សិង្ហបុរី កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋអាមេរិក​ជា​ទូទៅ​រមែង​មាន​ល្បឿន​អ៊ីនធឺណិត Wi-Fi ឈរ​នៅ​លំដាប់​កំពូល​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ ឬ​ទាញ​យក​ឯកសារ​មាន​ទំហំ​ធំ​បាន​យ៉ាង​រហ័ស។

ប្លែក​អ្វី​មាន ៣៣ ប្រទេស​ទូទាំង​សកលលោក​ត្រូវ​បាន​រក​ឃើញ​ថា​ល្បឿន​អ៊ីនធឺណិត​ស៊ីម (Mobile) បែរ​ជា​ដំណើរការ​លឿន​ជាង​ប្រព័ន្ធ Wi-Fi ទៅ​វិញ។

នេះឈ្មោះប្រទេសទាំង ៣៣៖

យោង​តាម OpenSignal ក្នុង​នោះ​មាន​តាំង​ពី​ប្រទេស​អូស្ត្រាលី បារាំង អារ៉ាប់រួម កូស្តារីកា និង​ម៉ិកស៊ីកូ​ជា​ដើម ជម្រើស​ការ​ប្រើប្រាស់​អ៊ីនធឺណិត LTE នៅ​តែ​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​ទូរសព្ទ​ចល័ត​ ឬ​កុំព្យូទ័រ ដោយ​ជា​មធ្យម​ល្បឿន​មាន​ភាព​ខុស​គ្នា​ចន្លោះ​ពី ១,២Mbps ទៅ ១៣Mbps

រំឭក​ថា​ភាព​ខុស​គ្នា​នេះ ​ក៏​ឆ្លើយតប​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ជុំវិញ​ពិភពលោក សោត​យ៉ាង​ដូច​ជា​ក្រុមហ៊ុន AT&T ក៏​បាន​សន្យា​នឹង​ផ្តល់​ជូន​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន 5G នា​ចុង​ឆ្នាំ ២០១៨ និង​តំបន់​ខ្លះ​នា​ដើម​ឆ្នាំ​ក្រោយ​សម្រប​នឹង​ការ​វិវត្តន៍​នូវ​ស្មាតហ្វូន​ដែល​អាច​គាំទ្រ​ប្រព័ន្ធ 5G ផង​នោះ៕

អានអត្ថបទ:

ប្រភព៖ engadget   ប្រែ​សម្រួល៖ រក្សា