Guardiola សម្រេច​នូវ​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​ធ្វើ​បាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈ​ពេល ១៤៨ ឆ្នាំ

  • 2019-05-19 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​ជ័យជម្នះ​យ៉ាង​ធំធេង​លើ​ក្រុម Watford លោក Pep Guardiola បាន​ប្រមូល​យក​ពាន​រង្វាន់​ក្នុង​ស្រុក​ទាំង​អស់​ក្នុង​១​រដូវ​កាល​ដូចជា Community Shield, Carabao Cup, Premier League និង FA Cup ។ គ្មាន​នរណា​ម្នាក់​ធ្វើ​បាន​ឡើយ​ចាប់​តាំងពី​ការ​បង្កើត​បាល់ទាត់​អាជីព​នៅ​អង់គ្លេស​ក្នុង​រយៈពេល ១៤៨​ឆ្នាំ។ នេះ​បើ​តាម​វេបសាយ Besoccer។

Man City លេង​ក្នុង​ការ​ប្រកួត​ក្នុង​ស្រុក​ចំនួន​៤​ ក្នុង​រដូវ​កាល​នេះ​ ហើយ​ Guardiola ឈ្នះ​ទាំង​៤។ គ្រូ​បង្វឹក​ដ៏​ជោគជ័យ​ផ្សេងទៀត​នៅ​ Premier Leagueដូចជា Bill Nicholson, Don Revie, Joe Merced, Kenny Dalgllish, George Graham, Sir Alex Ferguson និង Jose Mourinho សុទ្ធ​តែ​ធ្លាប់​កើប​ពាន​ក្នុង​ស្រុក​ច្រើន​ក្នុង​១​រដូវ​កាល ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ឈ្នះ​​​ពាន​ទាំង​អស់​ក្នុង​ស្រុក​ដូច​គ្រូ​បង្វឹក​អេស្ប៉ាញ​ឡើយ។

ក្តី​សុបិន​ប្រមូល​ពាន​ទាំង​អស់​ទាំង​ក្នុង​ស្រុក និង ទ្វីប​អឺរ៉ុប​របស់​ Man City ត្រូវ​រលាយ​ក្រោយ​ Spurs ទម្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ​ទាំង​នឹក​ស្មាន​មិន​ដល់ ប៉ុន្តែ​យ៉ាង​ណា​ក្តី​​អតីត​គ្រូ​បង្វឹក Barcelona និង Bayern បាន​បន្ថែម​ចំនួន​​ពាន​សម្រាប់​ប្រវត្តិសាស្ត្រ​របស់​ក្រុម​មេឃ​ខៀវ។

រឿង​ដ៏​អស្ចារ្យ​មួយ​ទៀត ជ័យ​ជម្នះ​ទៅ​លើ Watford កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​លោក​បាន​បង្កើត​កំណត់ត្រា​មួយ​ គឺ​​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup (៦-០) ដែល​មិន​ធ្លាប់​មាន​នរណា​ធ្វើ​បាន​គិត​ចាប់តាំង​ពី​ឆ្នាំ ១៩០៣​។

ទី​បំផុត Guadiola បាន​​ឈ្នះ​ពាន​ចំនួន​២៧​ហើយ​នៅ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក បាន​វ៉ា​លោក Jose Mourinho ដែល​មាន​ចំនួន​២៥ ហើយ​ខ្វះ​តែ​១​ទៀត គ្រូ​បង្វឹក​ Man City នឹង​ឈាន​ដល់​កម្រិត​លោក Ottmar Hitzfeld ប៉ុន្តែ​​បើ​ធៀប​នឹង​​ Alex Ferguson ដែល​បាន​ឈ្នះ​​៤៩​ពាន​ច្រើន​ជាង​គ្រូ​បង្វឹក​ណាៗ​ទាំង​អស់ Guadiola ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ទើប​តាម​ទាន់៕

អាន៖ Laurent Koscielny ស្រក់ទឹកភ្នែក​ ពេល​កូនៗ​សួរ​ថា ហេតុ​អី Arsenal អន់​ម្ល៉េះ?

អាន៖ ស្វែង​យល់​​ប្រវត្តិ​ប្រកួត​បាល់ទាត់​ប្រើ​ពេល​យូរ​បំផុត រហូត​​កីឡាករ​ដួល​សន្លប់​បន្តបន្ទាប់ អាជ្ញា​កណ្ដាល​ក៏​អស់​ខ្យល់

ប្រភព៖ Besoccer   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី