​គ្រូ​ណាហ្គា​និយាយ​យ៉ាង​មិច​ក្រោយ​​បំបាក់​ក្រុម​អង្គរ​ថាយ​ហ្គឺរ ៤-០?

  • 2019-05-19 03:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រ​កួត​ប្រ​ចាំ​សប្ដាហ៍​ទី​៨​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​​២០១៩ ក្រុម​ម្ចាស់​ផ្ទះ​ណា​ហ្គាវើល​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​​អង្គរ​ថាយ​ហ្គឺរ​ក្នុង​លទ្ធផល​៤-០ កាល​ពី​ម្សិល​មិញ​នេះ​នៅ​កីឡដ្ឋាន​ស្តាត​ចាស់​។ ​

លោក មាស ចាន់ណា

សម្រាប់​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​ លោក មាស​ ចាន់​ណា គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ណា​ហ្គា​វើល​បាន​និយាយ​ថា ​លោក​មិន​បាន​គិត​ថា​​ ក្រុម​របស់​លោក​អស្ចារ្យ​យ៉ាង​ណា​នោះ​ទេ​ ទោះ​បី​ក្រុម​របស់​លោក​ជា​ក្រុម​ទី​១​ដែល​យក​ឈ្នះ​​លើក​អង្គរ​ថាយហ្គឺរ​ក៏​ដោយ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​​កីឡាករ​របស់​លោក​ធ្វើ​បាន​ល្អ​។​

លោក​បន្ត​​ថា​ ៖«ក្រុម​យើង​ទទួល​បាន​បទ​ពិសោធ​ ៥០%​ បន្ថែម​ទៀត​ទោះ​បី​​​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ការ​ចម្រុះ​ពូល​ F​នៃ​ពាន​រង្វាន់​​ AFC CUP 2019 ក៏​ដោយ។ បទ​ពិសោធ​ទាំង​នេះ​ហើយ​ទើប​ឲ្យ​កូន​ក្រុម​ទទួល​បាន​បច្ចេកទេស​ថ្មីៗ និង​សហការ​គ្នា​ហើយ​ប្រ​មួល​អារម្មណ៍​បាន​ល្អ»។ ​

ក្រុម​ណាហ្គាវើល

​​គ្រូ​បង្វឹក​ដែល​បាន​​ដឹក​នាំ​ណា​ហ្គាវើល​​លើក​ពាន​​រដូវ​កាល​ឆ្នាំ​២០១៨​ ​រូប​នេះ​បាន​បន្ត​ថា អង្គរ​ថាយ​ហ្គឺ​ក៏​មាន​ចំណុច​ខ្លាំង​ដែរ​ ដូច​ជា​បាល​ Free-Kick ឬ បាល់​ជ្រុង ក្រុម​នោះ​មាន​កីឡាករ​ទាត់​ត្រឹម​ត្រូវ​ដូច​ជា​កីឡាករ​លេខ​១៧ និង​ ១៨។ ពួក​គាត់​សុទ្ធ​សឹង​តែ​អាច​ទាត់បាល់​ជិត​​ ឬ​ឆ្ងាយ​បាន​ល្អ។

ក្រុម​អង្គរ​ថាយ​ហ្គឺរ បាន​វាយ​បក​​វិញ​​ខ្លាំង​ៗដែរ​នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី​២ ​​​​​​​​​ដោយ​បង្កើត​ឱកាស​លើក​ចូល​ដំបន់​គ្រោះថ្នាក់​​របស់​ណា​ហ្គាវើល​តែ​ដោយ​សំណាង​មិន​មាន​ទើប​មិន​អាច​សម្រេច​ទី​រក​គ្រាប់​បាល់​បាន​។

ក្រុម​អង្គរថាយហ្គឺរ

​សលទ្ធផល​ប្រ​កួត ថ្ងៃសៅរ៍ ទី១៨ ខែឧសភា​ ឆ្នាំ ២០១៩ ​សូលទីឡូអង្គរ ១-០ ភ្នំពេញក្រោន វិសាខា ៥-១ យុវជន​បាទី.១៨ឆ្នាំ ណាហ្គាវើល ៤-០ អង្គរថាយហ្គឺរ

កាល​វិភាគ​ប្រ​កួត ​ថ្ងៃអាទិត្យ ទី១៩ ខែ​ឧសភា ឆ្នាំ ២០១៩

អគ្គ.នគរបាលជាតិ Vs អគ្គិសនីកម្ពុជា ម៉ោង ៣:៣០ រសៀល នៅ​កីឡដ្ឋាន អគ្គិសនីកម្ពុជា​ គិរីវង់.សែនជ័យ Vs ក្រសួង​ការពារ​ជាតិ ម៉ោង ៣:៣០ រសៀល នៅ​ ទី​រួម​ខេត្ត​ តាកែវ អាស៊ីអឺរ៉ុប.ធីត Vs ខេត្ត​កំពង់ចាម ម៉ោង ៣:៣០ រសៀល នៅ​កីឡាដ្ឋាន អេ អី យូ ស្តតផាគ ព្រះខ័នរាជ Vs បឹងកេត ម៉ោង ៦ ល្ងាច នៅ​កីឡដ្ឋាន ខេត្ត​ស្វាយ​រៀង

សកម្មភាព​ប្រកួត

អត្ថបទ៖ យ៉ន សូវៀត