កសិករហូឡង់សរសេរបម្រាមផង ពឹងឲ្យគេជួយបកប្រែផង ព្រោះខ្លាចទេសចរចិន
- 2019-05-19 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិករហូឡង់សរសេរបម្រាមផង ពឹងឲ្យគេជួយបកប្រែផង ព្រោះខ្លាចទេសចរចិន
ចន្លោះមិនឃើញ
វាលផ្កាដាច់កន្ទុយភ្នែកនៅក្បែរឆ្នេរសមុទ្រខាងជើងរបស់ប្រទេសហូឡង់គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅនិទាឃរដូវ ដែលមានដូចជាផ្កាធូលីប ផ្កាលឿង ផ្កាស៊ីបេរី និង ផ្កាដទៃទៀតជាច្រើនរីកស្គុះស្គាយប្រែក្លាយតំបន់នេះមានពណ៌រស់រវើក ធ្វើឲ្យទេសចរជុំវិញពិភពលោកទប់ចិត្តមិនជាប់។
ហូឡង់ត្រូវបានគេប្រសិទ្ធិនាមថាជា ដែនដីធូលីប។ ខណៈដែលភ្ញៀវទេសចរជាច្រើន ពិសេសភ្ញៀវចិនសម្រុកទៅមើលផ្កាធូលីប តំបន់វាលផ្កាទាំងនោះក៏កំពុងរងការជាន់កម្ទេចពីសំណាកទេសចរ។
កាលពីឆ្នាំលោក យុទ្ធនាការសរសេរបម្រាមមានភាសាអង់គ្លេសផង ភាសាចិនផង ដើម្បីទប់ស្កាត់ទេសចរពីការសម្រុកចូលទៅក្នុងចំការផ្កា។ Simon Pennings កសិករម្នាក់បាននិយាយប្រាប់ AP ថាគាត់មានគម្រោងដាក់ "ទូតសុឆន្ទៈ" ជាច្រើននាក់នៅតាមចំការដើម្បីពន្យល់ទេសចរថាហេតុអ្វីបានជាពួកគេមិនគួរចូលទៅក្នុងវាលផ្កា។
ផ្ទាំងបដាជា២ភាសាអានថា "សូមរីករាយជាមួយផ្កា ហើយមេត្តាគោរពមោទនភាពរបស់យើង" ប៉ុន្តែបដាទាំងនេះមិនអាចរារាំងទេសចរពីការចូលទៅនែបនិត្យ និង ជាន់ឈ្លីផ្កាដ៏ស្រស់បំព្រងទាំងនោះបានទេ។
ហូឡង់ត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរចំនួន ៥០% បន្ថែមទៀតនៅកន្លះទសវត្សក្រោយ ពី ១៨លាន នាក់ក្នុងឆ្នាំ ២០១៨ ដល់ប្រមាណ ២៩លាន នាក់ក្នុងឆ្នាំ ២០៣០។ នេះបើតាម New York Post។
មន្រ្តីទេសចរណ៍ហូឡង់បាននិយាយថាទេសចរបានកើនឡើងរាប់លាននាក់ជារៀងរាល់ឆ្នាំ ហើយត្រូវបានរាយការណ៍ថាបាន "បំផ្លាញ" តំបន់ទេសចរណ៍ល្បីៗមួយចំនួនរបស់ប្រទេសនេះ ហើយថា ភ្ញៀវទេសចរ "ច្រើនមិនប្រាកដថាល្អទេ"។
រដ្ឋអំណាចហូឡង់និយាយថាពួកគេនឹង ឈប់ផ្សព្វផ្សាយថាប្រទេសគេជាគោលដៅទេសចរណ៍ទៀតហើយ ហើយវិធានការបន្ទាប់ពួកគេនឹងរៀបចំទេសចរឲ្យបង្វែរគោលដៅទៅកាន់តំបន់មិនសូវល្បីផ្សេងៗទៀតនៅក្នុងប្រទេស ដូច្នោះ "តំបន់ជាច្រើនផ្សេងទៀត និង ប្រជាជនក្នុងស្រុកនឹងទទួលបានផលពីអ្នកទេសចរ"៕
អាន៖ ចិនគ្រប់គ្រង ៥៨% នៃអចលនទ្រព្យពិភពលោក