TikTok ​យក​ឈ្នះ Facebook ​ជា​កម្មវិធី​មាន​អ្នក​ទាញ​យក​ច្រើន​បំផុត​នៅ​ត្រីមាស​ទី ១

  • 2019-05-20 03:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ចេញ​ពី Sensor Tower បាន​បង្ហាញ​ពី​បញ្ជី​កម្មវិធី​ដែល​មាន​អ្នក​ទាញ​យក​ច្រើន​បំផុត​ប្រចាំ​ត្រីមាស​ទី ១ ​នា​ឆ្នាំ ២០១៩ ដោយ​ក្នុង​នោះ WhatsApp ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១។

កម្មវិធី​ ៣ របស់​ក្រុមហ៊ុន Facebook ​រក្សា​ឈ្មោះ​នៅ​តំណែង​កំពូល​ទាំង ៥ ប៉ុន្តែ​មាន​ការ​ជ្រៀតជ្រែក​ពី TikTok ដែល​សេវាកម្ម​កម្សាន្ត​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ឈរ​នៅ​លេខ ៣ ​យក​ឈ្នះ​លើ Facebook និង Instagram នៅ​ចំណាត់ថ្នាក់​ទី ៤/៥។

អ្វី​ដែល​ប្លែក​នា​ត្រីមាស​ដំបូង​ឆ្នាំ ២០១៩ នេះ គឺ​មាន​កម្មវិធី​កាត់​ត​វីដេអូ Biugo និង​កែច្នៃ​រូបភាព PicsArt ​ដែល​បាន​ហក់​មក​ចំណាត់ថ្នាក់​ Top 20 ​ជា​លើក​ដំបូង ដោយ​មាន​ការ​សម្រុក​ទាញ​យក​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ឥណ្ឌា។

ដោយ​ឡែក​បើ​ចែក​ឲ្យ​ដាច់​លើ​ទីផ្សារ Apple App Store គឺ TikTok ឈរ​ចំណាត់ថ្នាក់​កំពូល​មាន​ការ​ទាញ​យក ៣៣ លាន​ដង តាម​ពី​ក្រោយ​ដោយ YouTube, Instagram, WhatsApp និង Messenger។ ក្រឡេក​ទៅ​មើល Twitter ទទួល​បាន ១១,៧ លាន​ដង​នា​ត្រីមាស​ដំបូង​ឆ្នាំ​នេះ ឈរ​លេខ ១៦ ​ដែល​ជា​តួ​លេខ​កើន​ឡើង​ខ្ពស់​បំផុត​រាប់​ពី​ឆ្នាំ ២០១៥ មាន​ការ​កើន​ឡើង​ប្រមាណ ៣,៦ ភាគរយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា