Oppo ចេញ​ផ្សាយ​ម៉ូឌែល A9x កូនកាត់ F11 Pro ធូរ​ថ្លៃ​ជាង​ខ្ទង់ ៣០០ ដុល្លារ

  • 2019-05-20 05:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Oppo បាន​ប្រកាស​ចេញ​ផ្សាយ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី A9x ដោយ​មាន​ប្រើប្រាស់​កាមេរ៉ា​ក្រោយ​ដល់​ទំហំ 48MP គួប​ផ្សំ​មុខងារ​សាក​ថ្ម​លឿន VOOC 3.0។ រចនាបថ​ផ្នែក​ខាង​មុខ​ដូច​បេះដាក់​ទៅ​នឹង​ម៉ូឌែល F9 តែ​ខ្នង​ក្រោយ​ជា​កូន​កាត់​ F11 Pro ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ពី​ស្រទាប់​យុវវ័យ។

A9x ​ប្រើប្រាស់​នូវ​អេក្រង់​ទំហំ ៦,៥៣ អ៊ីញ កម្រិត FHD+ អាច​ផ្តិត​យក​រូបភាព​ Selfie នៅ​កម្រិត 16MP និង​ខាង​ក្រោយ​ប្រើ​កាមេរ៉ា​ ២ គ្រាប់​មាន​ទំហំ 48MP+16MP អម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ។ បំពាក់​នូវ​បន្ទះ​ឈីប Helio P70 SoC មាន RAM 6GB និង​អង្គ​ផ្ទុក​ទំហំ 128GB។

ដំណើរការ​លើ Android Pie អម​ផ្ទៃ​កម្មវិធី ColorOS 6 ដែល​មាន​ជម្រើស ២ ពណ៌​រួម​មាន Meteorite Black និង Ice Jade White ខណៈ​តម្លៃ​លើ​ទីផ្សារ​ប្រទេស​ចិន​ថ្លៃ ១ ៩៩៩ យ័ន្ត​ឬ​ខ្ទង់ ២៨៩ ដុល្លារ ត្រៀម​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ទី ២១ ​ឧសភា​ត​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម