ចុងម៉ោង ឃួន ឡាប៊ូរ៉ាវី តែត​ឲ្យបឹងកេតតាម​ស្មើព្រះខ័នរាជស្វាយរៀង ២-២

  • 2019-05-19 12:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​​នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ចាញ់​របស់​ខ្លួន​ បន្ទាប់​ពី​​ស្មើ​បឹងកេត​​ដោយ​​លទ្ធផល​ ២-២ នៅ​សប្តាហ៍​ទី​៨ នៃ​លីគ​កម្ពុជា២០១៩។

អ្នក​គាំទ្របឹងកេត

​ការ​ប្រកួត​​នៅ​វគ្គ​ទី​១​ ក្រុម​ទាំង​ពីរ​បាន​វាយ​សម្រុក​ និង​​ស៊ុត​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​ម្ចាស់​ផ្ទះ​ស្វាយរៀង​បាន​កៀប​សង្កត់​ខ្លាំង​ ប៉ុន្តែ​គ្មាន​សំណាង​ទម្លាយ​សំណាញ់​ទី​របស់​បឹងកេត​បាន​ឡើយ​ ដោយ​សារ​អ្នក​ចាំ​ទី​ជួយ​សង្គ្រោះ​បាន​ច្រើន។ នៅ​ចុង​ម៉ោង​ទើប​​បឹងកេត​លេង​ក្បាច់​​ការពារ​វាយ​បក​លឿន​ដោយ​ខ្សែ​ប្រយុទ្ធ​ Luiz Eduardo ស៊ុត​នាំ​មុខ​ ១-០។

នៅ​វគ្គ​ទី​២ ប្រើ​ពេល​តែ​៧​នាទី​ប៉ុណ្ណោះ​ ម្ចាស់​ផ្ទះ​ស្វាយរៀង​បាន​តាម​ស្មើ​វិញ ១-១ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Privat ស៊ុត​ចូល​ទី​​យ៉ាង​ស្អាត​នៅ​នាទី​៥២។ រឹត​តែ​ពិសេស​ទៀត​នោះ ស្វាយរៀង​​ក្រោយ​ពេល​តាម​ស្មើ ហើយ​បាន​បន្ត​​នាំ​មុខ ២-១ តាម​ការ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​ Charlie Machell ដែល ប្រាក់ មុន្នីឧត្តម ជា​អ្នក​លើក​បាល់ចូល។ នាទី​ទី​៨១ សមាជិក​ព្រះ​ខ័ន​រាជ​ស្វាយរៀងម្នាក់​ទទួល​បាន​លឿង​ទី​ពីរ​ចេញ​ពី​លាន។ ​១០​នាទី​ចុង​ក្រោយ បឹងកេត​បាន​វាយ​សមម្រុក ហើយ​កីឡាករចាស់វស្សា ឃួន ឡាប៊ូរ៉ាវី តែត​ចូលតាម​ស្មើ​ ២-២ នៅ​នាទី​ទី​៨៨។

គិត​ត្រឹម​សប្តាហ៍​ទី​៨​នេះ ព្រះ​ខ័នរាជ​ស្វាយរៀង​មិន​ទាន់​ពាក្យ​ចាញ់​សោះ​គឺ​ឈ្នះ​​៦ប្រកួត​ និង​ស្មើ​​២ប្រកួត៕

​លទ្ធផល​សប្តាហ៍​ទី​៨

  • សូលទីឡូអង្គរ ១-០ ភ្នំពេញក្រោន
  • វិសាខា ៥-១ យុវជន​បាទី.១៨ឆ្នាំ
  • ណាហ្គាវើល ៤-០ អង្គរថាយហ្គឺរ
  • អគ្គ.នគរបាលជាតិ ១-០ អគ្គិសនីកម្ពុជា ម៉ោង ៣:៣០ រសៀល នៅ​កីឡដ្ឋាន អគ្គិសនីកម្ពុជា​
  • អាស៊ីអឺរ៉ុប.ធីត ៥-០ ខេត្ត​កំពង់ចាម ម៉ោង ៣:៣០ រសៀល នៅ​កីឡាដ្ឋាន អេ អី យូ ស្តតផាគ
  • ព្រះខ័នរាជ Vs បឹងកេត ម៉ោង ៦ ល្ងាច នៅ​កីឡដ្ឋាន ខេត្ត​ស្វាយ​រៀង

អត្ថបទ៖ ជាន ចាន់រ៉ា