Google អួត​មុខងារ​ថ្មី​មួយ​លើ Pixel 3a ដែល iPhone XS គ្មាន​ដូច

  • 2019-05-21 01:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​ថ្មី​មួយ ក្រុមហ៊ុន​អាមេរិក Google ​បាន​អួត​បង្ហាញ​ពី​មុខងារ​បង្ហាញ​ទិសដៅ AR ក្នុង​កម្មវិធី​ផែនទី លើ Pixel 3a ដែល​ជា​ស្មាតហ្វូន​ធុន​កណ្តាល​តម្លៃត្រឹម ៣៩៩ ដុល្លារ។

តាម​រយៈ​ការ​ប្រៀបធៀប​ទៅ​គូ​ប្រជែង​ដែល​ប្រើប្រាស់​ឈ្មោះ "Phone X" ដែល​មាន​តម្លៃ​ ៩៩៩ ដុល្លារ​ចង់​សំដៅ​ចំៗ​ទៅ​ម៉ូឌែល iPhone XS ទំហំ 64GB របស់​ក្រុមហ៊ុន Apple ដែល​អាច​ប្រើប្រាស់​ត្រឹម​មុខងារ​ផែនទី​សាមញ្ញៗ ខុស​ពី​មុខងារ​ AR ដ៏​ទំនើប​លើ​ស្មាតហ្វូន Pixel 3a។

ទស្សនាវីដេអូខាងក្រោម៖

បញ្ជាក់​ថា​មុខងារ​ឆ្លាតវៃ AR ក្នុង​កម្មវិធី Map របស់ Google គឺ​អនុញ្ញាត​សម្រាប់​តែ​អ្នក​ប្រើប្រាស់​កំពុង​ថ្មើរ​ជើង​តែ​ប៉ុណ្ណោះ ប្រសិន​អ្នក​កំពុង​បើកបរ នោះ​នឹង​មាន​លោត​សារ​ដាស់តឿន​ឲ្យ​ទម្លាក់​ទូរសព្ទ​ចុះ ជៀសវាង​ការ​រំខាន​អំឡុង​ពេល​បើកបរ។ នៅ​ករណី​ដែល​អ្នក​ប្រើប្រាស់​មិន​គោរព​តាម អេក្រង់​ដំណើរការ​ផ្ទៃ​កម្មវិធី​នឹង​ស្វ័យប្រវត្តិ​លោត​ទៅ​ជា​ពណ៌​ខ្មៅ​ងងឹត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី