គ្រឿងបន្លាស់ឡានមួយទឹក​កំពុងមានទីផ្សារ ស្របពេលការប្រើ​ប្រាស់ឡាន​មួយទឹកកាន់តែ​កើនឡើង

  • 2019-05-21 02:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ឧស្សាហ៍​ជិះ​កាត់​តាម​ផ្លូវ ២២៣ ខាង​ក្រោយ​ម៉ុងឌីយាល់ ឬ​ម្ដុំ​ក្រោយ​ផ្សារ​​ដេប៉ូ ​ប្រាកដ​ជា​ឃើញ​មាន​គេ​ដាក់​លក់​ក្បាល​ឡាន​ជជុះ​ និង​មាន​គ្រឿង​បន្លាស់​ជា​ច្រើន​ទៀត​សុទ្ធ​សឹង​ជា​គ្រឿង​ក្នុង​ឡាន​មាន​ច្រើន​ស៊េរី​ទាំង​ថ្មី និង​មួយ​ទឹក។

គ្រឿង​ឡានទាំង​នោះ ត្រូវ​បាន​​ឈ្មួញ​យក​មក​លក់​កាប់​សាច់ និយាយ​ឲ្យ​​ស្រួល​ស្ដាប់​យក​គ្រឿង​ណា​ដែល​អាច​នៅ​ប្រើ​ប្រាស់​បាន​ទុក​សម្រាប់​ប្ដូរ និង​លក់​នៅ​ពេល​ឡាន​មួយ​ទឹក​ផ្សេង​ទៀត​មាន​បញ្ហា។

បើ​តាម​ជាង​ជួសជុល​ឡាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ Sabay ថា​ នៅ​ពេល​ឡាន​ភ្ញៀវ​ខូច​យក​ទៅ​ជួស​ជុល​តាម​ការាស​គេ​តែង​មក​រក​គ្រឿង​នៅ​ម្ដុំ​នេះ ព្រោះ​មាន​គ្រឿង​ឡាន​ថ្មី និង​ជជុះ​សម្បូរ​បែប​ច្រើន​ស៊េរី។

លោក​បន្ត​ថា​ គ្រឿង​បន្លាស់​នៅ​ទី​នេះ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​របស់​ថ្មី​ហើយ​អាច​នៅ​ប្រើ​ប្រាស់​បាន ទោះ​ជា​គុណ​ភាព​មិន​ល្អ​ដូច​ថ្មី​តែ​វា​អាច​ជំនួស​មួយ​គ្រា​បាន​ដែរ ណាមួយ​សម្រាប់ប្រភេទឡាន​ណាដែល​ពិបាក់រកគ្រឿងបន្លាស់ប្ដូរអាចរកទិញបាន​នៅទីនេះជាប្រភេទមួយទឹក​កាប់សាច់។

ឡាន​មួយ​ទឹក​កាន់​តែ​មាន​ការ​ប្រើ​ប្រាស់​ច្រើន និង​នាំ​មក​លក់​ជា​ហូរហែ​មាន​ខ្លះ​គុណភាព​ល្អ​ទៅ​តាម​ប្រភេទ​ឡាន​និមួយៗ។ អ្នក​ប្រើប្រាស់​ឡាន​មួយ​ទឹក​ភាគ​ច្រើន​នៅ​ពេល​មាន​បញ្ហា​ខូច​យក​ទៅ​ជួស​ជុល​នៅ​​ការាស និង​ប្ដូរ​គ្រឿង​ថ្មី​គេ​តែង​ទៅ​រក​ទិញ​នៅ​ព្រោះ​អាច​មាន​តម្លៃ​ធូរ​ថ្លៃ និង​មាន​គ្រឿង​សម្បូរ​បែប៕

អត្ថបទ៖ ម៉េងងី