មើល​វីដេអូ​បង្ហាញ​រាង Xperia 1 ទប់​ចិត្ត​មិន​ស្នេហ៍​ម៉េច​បាន

  • 2019-05-21 02:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ពី​ចុង​ខែ​ឧសភា​នេះ​ត​ទៅ ស្មាតហ្វូន​មាន​អេក្រង់​កម្រិត​ 4K ដំបូង​គេ​ក្នុង​លោក​ SONY Xperia 1 នឹង​ចេញ​លក់​លើ​ទីផ្សារ​មួយ​ចំនួន​​ ដោយ​មាន​តម្លៃ​​រង្វង់​ប្រមាណ​ ១ ០០០ ដុល្លារ។ មុន​ការ​ចេញ​លក់​ ស្មាតហ្វូន​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ហាង​លក់​ SONY ក្នុង​ប្រទេស​ជប៉ុន​ ហើយ​ខាង​ក្រោម​ជា​វីដេអូ​​បង្ហាញ​រាង​របស់​ Xperia 1 ដែល​ថត​នៅ​ហាង​​ក្នុង​​ជប៉ុន​ផ្ទាល់៖

​Xperia 1 ជា​ស្មាតហ្វូន​មាន​រាង​ទ្រវែង​ដែល​មាន​អេក្រង់​ទំហំ ៦,៥ អ៊ីញ ​បង្ហាញ​រូបភាព​នៅ​កម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល គាំទ្រ​ HDR (BT.2020) អម​ប្រព័ន្ធ​សំឡេង Dolby Atmos។ កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ ដោយ​គ្រាប់​ទី​មួយ​មាន Sensor ទំហំ 1/2.6” ជាមួយ​មុខងារ OIS+EIS និង Dual Pixel Autofocus ខណៈ​គ្រាប់​ទី​ពីរ​ជា​ប្រភេទ Telephoto Lens 2x និង​គ្រាប់​ទី​បី​ជា Ultra-Wide Lens។

ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 មាន​ RAM ទំហំ 6GB អម​អង្គ​ផ្ទុក 64/128GB ជាមួយ​ការ​បន្ថែម microSD Card ដល់ 512GB។ មាន​ថាមពល​ថ្ម ៣ ៣៣០mAh ដោយ​ខ្នង​មុខ​ក្រោយ​ការពារ​ដោយ​ស្រទាប់​កញ្ចក់ Gorilla Glass 6 បន្សំ​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 ខណៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​លាក់​ទុក​នៅ​ចំហៀង ប៉ុន្តែ​ចែក​ដាច់​ចេញ​ពី​ប៊ូតុង Power៕​​​

ចុចអាន៖

អត្ថបទ៖ សុខហេង