អាជ្ញាធរបារាំងបិទទួរអេហ្វែល ក្រោយបុរសម្នាក់ព្យាយាមឡើងទៅលើកំពូល

  • 2019-05-21 02:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់ ត្រូវ​បាន​ប៉ូលិស​បារាំង​ចាប់​ខ្លួន​ក្រោយ​ពេល​ដែល​រូប​គេ​ព្យាយាម​ឡើង​ទៅ​លើ​កំពូល​ប៉ម​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

យោង​តាម​អ្នក​នាំ​ពាក្យ​ប៉ូលិស​ក្រុង​ប៉ារីស​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​បិទ​ទួរ​អេហ្វែល និង​ចាប់​ផ្ដើម​ជម្លៀស​ភ្ញៀវ​ទេសចរ​ចេញ​ក្រោយ​ប្រទះ​ឃើញ​បុរស​ម្នាក់​កំពុង​ឡើង​ទៅ​លើ។ លើស​ពីនេះ អាជ្ញាធរ​ចំណាយ​ពេល​រហូត​ដល់​ជាង ៧​ម៉ោង​ទម្រាំ​អាច​ចាប់​ខ្លួន​បុរស​ខាង​លើ​បាន។ យ៉ាង​ណា​មិញ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​បុរស​រូប​នេះ ឡើង​ទៅ​លើ​ទួរ​អេហ្វែល​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ។ យោង​តាម​អ្នក​ទេសចរ​ជនជាតិ​អៀរឡង់​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​នេះ​ឲ្យ​ដឹង​ថា ការ​បិទ​ទួរអេហ្វែល បាន​ធ្វើ​ឡើង​នៅ​ម៉ោង ២:១៥​នាទី​រសៀល។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៥ មនុស្ស​ចំនួន ៣​នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ ក្រោយ​ព្យាយាម​ឡើងទៅ​លើ​ទួរ​អេហ្វែល។ ជាមួយគ្នា សំណង់​ដ៏​ល្បីល្បាញ​មួយ​នេះ បាន​ទទួល​ភ្ញៀវ​ទេសចរ​ជិត ៧​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន