សំណាង​មែន! ១០ នាក់​ឈ្នះ​ព្រមៗ​គ្នា ពី LG សប្ដាហ៍​មុន​នេះ

  • 2019-05-21 04:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃ​ទី ១៨ ឧសភា ឆ្នាំ​២០១៩ ក្រុមហ៊ុន LG Electronics (Thailand) Co., Ltd បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដ៏​សម្បើម​ជូន​អតិ​ថិ​ជន​ បន្ទាប់ពី​បាន​រក​ឃើញ​ម្ចាស់​រង្វាន់​ដែល​បាន​ចាប់​កាលពី​ថ្ងៃ​ទី ​២៨ ខែ​មេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។ អ្នក​មាន​សំណាង​ទាំង ១០ រូប​រួម​មាន៖

រង្វាន់​ទី ១ គឺ​ទូរទស្សន៍​ទំនើប​ប្រភេទ LG OLED ៦៥ អ៊ី​ញ ចំនួន ១ រង្វាន់​បាន​ទៅ​អតិ​ថិ​ជន​ឈ្មោះ IN Lom Angchan លេខ​កូដ 000002។ ឯ​រ​ង្វាន់​ទី​2 - ទូរ​ទឹកកក LG ដែល​គោះ​មើលឃើញ​ដល់​ខាងក្នុង Instaview ចំនួន​១​​រ​ង្វាន់ បាន​ទៅ​​អតិថិជន​ឈ្មោះ គង់ សុ​កោណ លេខ​កូដ 000223។ ក្រៅ​ពី​នោះ ក៏​រង្វាន់​ផ្សេង​ជា​ច្រើន​​ទៀត​មាន​ដូចជា៖​

រង្វាន់​ទី ៣ - ម៉ាស៊ីន​បោក​គក់​ភ្លោះ LG Twin Wash ចំនួន ២ ​រ​ង្វាន់​បាន​ទៅលើ​លោក៖

  • អតិ​ថិ​ជន​ឈ្មោះប្រាក់ ផល្លា លេខ​កូដ 004301 និង​​
  • អតិ​ថិ​ជន​ឈ្មោះ សុធា ដែល​មាន​លេខ​កូដ 00004។ ​

រង្វាន់​ទី ៤ - ម៉ាស៊ីនត្រជាក់​បំពាក់​ឧបករណ៍​បន្សុទ្ធ​ខ្យល់ LG Purify ២សេះ ចំនួន​២រ​ង្វាន់​បាន​ទៅលើ៖

  • អតិ​ថិ​ជន​ឈ្មោះ ហ៊ សេង​ហ៊ាក់ លេខ​កូដ 000538​
  • អតិ​ថិ​ជន​ឈ្មោះ ហ៊​ត សារិន លេខ​កូដ 009944​

រ​ង្វាន់​ទី​ ៥ - ម៉ាស៊ីនត្រជាក់ LG Skin Care ២​សេះ​កន្លះ ចំនួន​៤​រ​ង្វាន់​បាន​ទៅលើ៖​

  • អតិថិជន​ឈ្មោះ កៅ វ​ណ្ណះ លេខ​កូដ 009932
  • អតិថិជន​ឈ្មោះ កុន ហេ​ជីន លេខ​កូដ 007174
  • អតិថិជន​ឈ្មោះ ភឿន សុ​ធឿន លេខ​កូដ 008372​
  • អតិថិជន​ឈ្មោះ សុខ អ៊ី​ម លេខ​កូដ 009623

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ក្រុមហ៊ុន​ LG Electronics ​​សន្យា​ថា​នឹង​បង្កើត​កម្មវិធី​ប្រូម៉ូសិន​ថ្មីៗ​ទៀត​នា​ពេល​ខាង​មុខ​ដើម្បី​ផ្ដល់​នូវ​ឱកាស​ដល់ អតិថិជន​ស្មោះ​ស្ម័គ្រ​ទាំង​ឡាយ​ទទួល​បាន​​នូវ​រង្វាន់​ពិតៗ​ពី LG៕

អត្ថបទ៖ សុខណា