ក្រុម​សិល្បៈ​ខ្មែរ និង​បរទេស ត្រៀម​ធ្វើ​ឲ្យ​កក្រើក​កម្មវិធី Futures នៅ​ចុង​សប្ដាហ៍​នេះ

  • 2019-05-21 08:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សិល្បៈ​ខ្មែរ​ និង​បរទេស​ត្រៀម​សម្ដែង​ឲ្យ​កក្រើក​នៅ​ចុង​សប្ដាហ៍​នេះ នៅ​ក្នុង​កម្មវិធី Futures ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​អង្គការ​ហ្វ្រេន​អ៊ីន​ធើណាសិន​ណល់ និង​អង្គការ​មិត្ត​សម្លាញ់។ កម្មវិធី​នេះ​នឹង​រៀប​ចំ​ឡើង​មាន​​រយៈពេល​២ថ្ងៃ គិត​ចាប់​ពី​ល្ងាច​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ទី២៥ និង ២៦​ ខែ​ឧសភា ឆ្នាំ​២០១៩នេះ នៅ​Futures Factory អាសយដ្ឋាន​ផ្ទះ​លេខ ២១៥ ផ្លូវ​លេខ​១៣ រាជធានី​ភ្នំពេញ ក្បែរ​សារមន្ទីរ​ជាតិ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់ហ្វ្រេនអ៊ីនធើណាសិនណល់ (Friends International) ដែល​ធ្វើ​ការ​ផ្នែក​ការពារ​កុមារបាន​ឲ្យ​ដឹង​ថា កម្មវិធី Futures នឹង​មាន​ការ​ចូលរួម​ពី​អ្នក​សិល្បៈ ហើយ​ក៏​មាន​ការ​ចាក់​តន្រ្តី​កំដរ​អារម្មណ៍​យ៉ាង​ជក់ចិត្ត ការ​តាំងពិព័រណ៌ ការបង្ហាញ​ម៉ូដ​ និង​កម្មវិធី ជាច្រើន​ទៀត។

សេចក្ដីប្រកាសដដែល​ក៏​បាន​បន្ថែម​ទៀត​ថា កម្មវិធី​ខាង​លើ​​នេះ​ក៏​​​នឹង​មាន​តារា​កិត្តិយស​មក​ពី ក្រុម​ចម្រៀង Small World Small Band  បន្ទាប់ពី​ដំណើរ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​អាម៉េរិក​ប្រកប​ដោយ​ភាព​ជោគជ័យ​ រួម​ជាមួយ​នឹង​ការ​គាំទ្រ​ពី​អ្នក​សម្ដែង​សិល្បៈ​វ័យ​ក្មេង​រួម​មាន The Sound Initiative ក្រុមBelle ក៏ដូចជា​ការ​សម្ដែង​ផ្សេងៗ​ទៀត​ដែល​យើង​នឹង​ប្រកាស​ឆាប់ៗ​នេះ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ អ្នក​នឹង​បាន​ទស្សនា​ការ​លក់​សំលៀក​បំពាក់​ប្លែកៗ ក៏​ដូច​ជា​អាហារ​ដែល​រៀប​ចំ​យ៉ាង​ប្រណិត ការ​ប្រកួត​ញុំា​អាហារ ឱកាស​ចូលរួម​ច្នៃ​សម្ភារៈ​ផ្ទាល់​ខ្លួន និង ការ​លេង​ល្បែង​ប្រកួត​ប្រជែង​ ដែល​បង្កប់​ទៅ​ដោយ​ខ្លឹមសារ​គាំពារ​កុមារ។

សូមចូលទៅកាន់ផេកផ្លូវការ Futures Factory

អត្ថបទ៖ ដៃគូសហការ