ដឹង​ឲ្យ​ហើយ​ទៅ EDC នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់អគ្គិសនី​នៅ​តំបន់ទាំងនេះ​តាម​ម៉ោងពេល​ផ្សេងៗគ្នា​

  • 2019-05-21 08:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អគ្គិសនី​កម្ពុជា​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​២៣ ដល់​២៦ ខែឧសភា ខាង​មុខនេះ ខ្លួន​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

​​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ២០១៩ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់អគ្គិសនី​កម្ពុជា​នៅ​ថ្ងៃនេះ បាន​សរសេរថា​ការ​ផ្អាកនេះនឹង​ត្រូវធ្វើឡើងពី​ថ្ងៃទី​២៣ ដល់​២៥ ខែឧសភា នៅ​តាម​សង្កាត់​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ ទៅ​តាម​ម៉ោង​ពេល​ផ្សេងៗគ្នា។

សម្រាប់​ថ្ងៃទី​២៣ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​នៅ​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌជ្រោយ​ចង្វារ ពី​ម៉ោង​៩​ដល់​ម៉ោង​១២​ថ្ងៃត្រង់។

​សម្រាប់ថ្ងៃទី​២៤ វិញ​អគ្គិសនី​កម្ពុជា​នឹង​ផ្អាកនៅ​តំបន់​ខ្លះ​ក្នុង​សង្កាត់ទួលសង្កែទី២ សង្កាត់គីឡូម៉ែត្រ​លេខ​៦ សង្កាត់ច្រាំង​ចំរេះទី២ ក្នុង​ខណ្ឌឫស្សីកែវ​ ហើយ​​នៅ​ក្នុង​សង្កាត់​ឃ្មួញ សង្កាត់​គោក​ឃ្លាំង សង្កាត់ភ្នំពេញ​ថ្មី សង្កាត់ក្រាំងធ្នង់​ ខណ្ឌ​សែនសុខ និង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ចាប់ពី​ម៉ោង​៩ព្រឹក​ ដល់​ម៉ោង​២រសៀល។

ដោយឡែក​ថ្ងៃទី​២៥ និង​ទី​២៦​ វិញ​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​នៅ​តំបន់ខ្លះ​ក្នុង​សង្កាត់​ចោម​ចៅ១ ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ និង​នៅ​សង្កាត់​ព្រៃស ក្នុង​ខណ្ឌ​ដង្កោចាប់ពីម៉ោង​៩ព្រឹក ដល់​ម៉ោង​៥ល្ងាច​៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី