Emery ទម្លាយ​ថា​ Mbappe ចង់​ទៅ Real កាល​ពី​ខ្លួន​ដឹកនាំ​ PSG

  • 2019-05-21 10:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Arsenal លោក Unai Emery បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន Cadena SER ថា​ ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Kylian Mbappe មាន​បំណង​ចាកចេញ​ពី​ក្លឹប​ Paris Saint-Germain ទៅ​លេង​នៅ​ក្លឹប​អេស្ប៉ាញ Real Madrid កាល​ពី​ខ្លួន​ដឹកនាំ​ក្លឹប​យក្ស​បារាំង ពោល​នៅ​ដំណាច់​រដូវ​កាល ២០១៧/១៨។

Emery បាន​និយាយ​ថា​៖ " ខ្ញុំ​ថែម​ទាំង​បាន​និយាយ​ជាមួយ Mbappe និង​ឪពុក​របស់​គេ​ទៀត​ផង​។ គេ​ចង់​ទៅ​លេង​នៅ​ Real Madrid ហើយ​កាល​នោះ​ក្លឹប​ Barcelona ក៏​គេ​ដាក់​សំណើ​មក​ដែរ​ ប៉ុន្តែ​ Mbappe រើស​យក Madrid '' ។

លោក​បាន​បន្ត​ថា​៖ " គ្រប់គ្នា​បាន​បញ្ចុះបញ្ចូល​គេ​ពី​គម្រោង​នៅ​បារាំង​ ហើយ​ធ្វើ​ឲ្យ​គេ​បន្ត​លេង​នៅ​ PSG ទៀត​។ យើង​ត្រូវ​តែ​ដាក់​លុយ​នៅ​លើ​តុ ហើយ​នេះ​ជា​អ្វី​ដែល​យើងធ្វើ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ លោក Unai Emery បាន​ដឹកនាំ​ក្លឹប​ Paris Saint-Germain រយៈពេល ២​រដូវ​កាល​ មុន​នឹង​មក​ដឹកនាំ​នៅ​ក្លឹប​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​២០១៨ ខណៈ Mbappe បាន​មក​លេង​នៅ PSG នៅ​ឆ្នាំ​២០១៧៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី