Spurs បណ្ដេញ​អ្នក​គាំទ្រ​៣​រូប​ដែល​គក់ជេ សំបុត្រ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League

  • 2019-05-22 01:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​ចាត់​វិធានការ​ក្ដៅ​ដោយ​បណ្ដេញ​អ្នក​គាំទ្រ​៣​រូប​មិន​ឲ្យ​ទស្សនា​ការ​ប្រកួត​ ​បន្ទាប់​ពី​ពួកគេ​បាន​យក​សំបុត្រ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ទៅ​ដាក់​លក់​បន្ត​លើ​ គេហទំព័រ​គក់​ជេ​ ដែល​ធ្វើ​ឲ្យ​ខូច​តម្លៃ​ដើម។​

ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ នឹង​ជួប​ Liverpool នៅ​ទីក្រុង​ម៉ាឌ្រីដ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ហើយ​ក្រុម​នីមួយ​ៗ​ទទួល​បាន​សំបុត្រ​១៧០០០​ សម្រាប់​លក់​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ដោយ​ផ្ទាល់​ ខណៈ​សំបុត្រ​ដែល​សេសសល់​នៅ​កីឡដ្ឋាន Wanda Metropolitano ចំណុះ​ ៦៣៥០០​នាក់​គឺ​ UEFA ជា​អ្នក​ចាត់​ចែង។​​

តាំង​ពី​ឆ្នាំ​១៩៩៤​​មក​មាន​ច្បាប់​​រឹតត្បិត​ខ្លាំង​ដើម្បី​រារាំង​មិន​ឲ្យ​ជន​ឆ្លៀត​ឱកាស​យក​សំបុត្រ​ដែល​ខ្លួន​ទិញ​ទុក​ទៅ​លក់​បន្ត​ដើម្បី​បាន​តម្លៃ​ខ្ពស់។​ Liverpool ឯណោះ​វិញ​ក៏​កំពុង​ស៊ើប​អង្កេត​លើ​អ្នក​គាំទ្រ​៥​នាក់​ផង​ដែរ​ ដែល​គេ​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​ការ​លក់​សំបុត្រ​បន្ត​ក្នុង​តម្លៃ​មិន​ប្រក្រតី៕ ​

ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន