ទោះជួបបញ្ហា Huawei នៅតែប្រកាសចេញទូរសព្ទថ្មី មាន​កាមេរ៉ា ៤ តម្លៃ​ខ្ទង់ ៥០០ ដុល្លារ

  • 2019-05-22 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ Huawei កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ខ្លាំង​ក៏​ដោយ​ ក៏​ក្រុមហ៊ុន​នេះ​នៅ​បន្ត​បញ្ចេញ​ស្មាតហ្វូន​​ស៊េរី​ថ្មី​ដូច​ធម្មតា តាម​រយៈ​​ម៉ាក​ Honor ជា​មួយ​ម៉ូដែល​ Honor 20 និង 20 Pro ដែល​មាន​តម្លៃ​ធូរ​ និង​មាន​សមត្ថភាព​ខ្លាំង​លើ​​ការ​ថត​រូប​ផង​ដែរ។

  • Honor 20 Pro

Honor 20 Pro មាន​កាមេរ៉ា​មេ​ដែល​មាន​​ Apeture កម្រិត f/1.4 អាច​​​ឲ្យ​ពន្លឺ​ឆ្លុះ​ចូល​បាន​ច្រើន​ជាង​មុខ​​ដល់ ៦០% ជា​មួយ​កម្រិត​ថត​ ៤៨ MP។ កាមេរ៉ា​មេ​នេះ​មាន​ទាំង​បច្ចេកវិទ្យា​រក្សា​លំនឹង​អេឡិចត្រូនិក​ និង​បែប​ Optical។

20 Pro នេះ​ក៏​មាន​កាមេរ៉ា​ប្រភេទ​ Zoom កម្រិត ៨ MP អាច​ Zoom បាន​ ៣ ដង និង​ Zoom បែប​ Hybrid បាន​ ៥ ដង ហើយ​ Zoom Digital បាន​ដល់ ៣០ ដង។ កាមេរ៉ា​នេះ​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS ជំនួយ​ដល់​ការ​ថត​រូប​ឆ្ងាយ ឬ ថត​រូប​ Portrait ពេល​មាន​ពន្លឺ​តិច។

ប្រសិន​បើ​ចង់​ថត​ជិត​វិញ អាច​ប្រើ​ប្រាស់​កាមេរ៉ា​ប្រភេទ​ Macro ដែល​ទើប​ឃើញ​មាន​លើក​ដំបូង​លើ​ស្មាតហ្វូន។ វា​មាន​កម្រិត ២ MP ដែល​អាច​ថត​រូប​​នៅ​ចម្ងាយ​ជិត​ដល់​ ៤ ស.ម។ ចុង​ក្រោយ​គេ​គឺ​កាមេរ៉ា​ Ultra-Wide កម្រិត ១៦ MP អាច​ថត​រូប​ទំហំ ១១៧ ដឺក្រេ។

​​​​កាមេរ៉ា​ខាង​មុខ​វិញ​មាន​កម្រិត ៣២ MP ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រហោង​អេក្រង់​ទំហំ ៦,២៦ អ៊ីញ ជា​ប្រភេទ​អេក្រង់​ LCD អាច​បង្ហាញ​រូប​ក្នុង​កម្រិត 1080p+។ ទ្រនាប់​ស្កេន​ម្រាម​ដៃ​​ស្ថិត​នៅ​​ផ្នែក​ចំហៀង ហើយ​ក៏​អាច​ដោះ​សោ​ដោយ​ស្កេន​មុខ​បាន​ផង​ដែរ។

Honor 20 Pro ប្រើ​បន្ទះ​ឈីប​ Kirin 980 និង​មាន​ RAM ទំហំ ៨ GB បូក​នឹង​អង្គ​ផ្ទុក​ទំហំ ២៥៦ GB។ ថាមពល​ថ្ម​មាន​ទំហំ ៤០០០ mAh ដែល​អាច​សាក​បាន​ ៥០% ក្នុង​ពេល​ត្រឹម ៣០ នាទី។ ស្មាតហ្វូន​ម៉ូដែល​នេះ​មាន​តម្លៃ​​ប្រមាណ​ ៦៦៩ ដុល្លារ​ លក់​លើ​ទីផ្សារ​អឺរ៉ុប។

  • Honor 20

ចំណុច​ខុស​ប្លែក​រវាង​ស្មាតហ្វូន​ទាំង​ពីរ​គឺ​នៅ​ត្រង់​​កាមេរ៉ា។ កាមេរ៉ា​មេ​នៅ​តែ​មាន​ទំហំ ៤៨ MP ប៉ុន្តែ​មាន​ Aperture f/1.8 និង​គ្មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ Optical ឡើយ។ កាមេរ៉ា​ Macro និង Ultra-Wide គឺ​ដូច​គ្នា ប៉ុន្តែ​កាមេរ៉ា​ Zoom ត្រូវ​ជំនួស​ដោយ​កាមេរ៉ា​វាស់​ជម្រៅ​វិញ។

លក្ខណៈ​សម្បត្តិ​នៃ​អេក្រង់​គឺ​ដូច​គ្នា ដោយ​មាន​ទំហំ ៦,២៦ អ៊ីញ និង​បង្ហាញ​រូប​ក្នុង​កម្រិត 1080p+។ Honor 20 មាន​បំពាក់​ដោយ​ឈីប​ Kirin 980 អម​ជា​មួយ​ RAM ទំហំ ៦ GB និង​អង្គ​ផ្ទុក ១២៨ GB ហើយ​មាន​ទំហំ​ថ្ម ៣៧៥០ mAh។

តម្លៃ​របស់​ Honor 20 គឺ​មាន​ប្រមាណ​ ៥៦០ ដុល្លារ​នៅ​អឺរ៉ុប និង​ប្រមាណ​ ៥០៨ ដុល្លារ​នៅ​ចក្រភព​អង់គ្លេស៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី