ប្រយ័ត្ន! មាន​ករណី​ឆបោក យកផលិតផលក្លែងក្លាយមក​បោកប្រាស់​ប្រជា​ពល​រដ្ឋ​

  • 2019-05-22 04:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ​អេ​ហ្វ​៣ វើល​ដ៏ កម្ពុជា (RF3 World Cambodia) ធ្វើការ​ជូន​ដំណឹង​ទៅកាន់​សាធារណៈ​ឱ្យដឹងថា មួយ​រយៈពេល​ថ្មីៗ​នេះ មាន​ជន​ខិលខូច​ឆ្លៀតឱកាស​ក្លែង​ប​ន្លំ​យក​ផលិតផល​ផ្សេង​មក​ធ្វើ​ទីផ្សារ​របស់ខ្លួន ក្រោមរូបភាព​ដាក់​ឈ្មោះ និងប្រើ​យីហោ​ក្រុមហ៊ុន RF3 World Cambodia ដើម្បី​ជា​ប្រយោជន៍​ខ្លួន ហើយ​ឆបោក​ប្រជា​ពល​រដ្ឋ​ស្លូតត្រង់​។

ក្រោយពី​ទទួល​ពី​របាយការណ៍ និងមើលឃើញ​មាន​ជន​ខិលខូច​ប្រើ​ការផ្សព្វផ្សាយ​លើ​បណ្តាញ​ស​ង្គ​ម ឆបោក​ប្រជា​ពល​រដ្ឋ​ក្រោមរូបភាព​ក្លែង​ប​ន្លំ​ជា​ក្រុមហ៊ុន RF3 World Cambodia នោះ ក្រុមហ៊ុន​សម្រេច​ធ្វើ​ការជូន​ដំណឹង​យ៉ាង​ច្បាស់លាស់​ថា ក្រុមហ៊ុន RF3 World Cambodia មាន​តែ​ផលិតផល​ចំនួន​ពីរ​មុខ​ប៉ុ​ណ្ណោះ​ដែល​បម្រើ​សុខភាព​ពិតៗ​គឺ Firmax3 និង O2max3 ទទួលស្គាល់​ និង​ចុះបញ្ជី​ការ​ពី​ក្រសួងសុខាភិបាល​ដើម្បី​ចរាចរណ៍​នៅ​កម្ពុជា​។

ហេតុ​ដូច្នេះ​ក្រុមហ៊ុន RF3 World Cambodia សូម​ជ​ម្រាប​ជូន​ឱ្យដឹងថា ក្រៅពី​ផលិតផល​ពីរ​មុខ​នេះ គឺ​មិនមែន​ជា​របស់​ក្រុមហ៊ុន​នោះទេ ហើយ​បើ​សង្ស័យ និង មិន​ទុកចិត្ត​នោះ សូម​ធ្វើការ​ទំនាក់ទំនង​មក​ផ្ទាល់​តាម​រយៈ 096 2848888, 0768969999, 076 3333889 ដើម្បី​ទទួល​ព័ត៌មាន​លំអិត​ដើម្បី​ជៀសវាង​ជន​ឆរ​បោក​មួយ​ចំ​នួន​ដែល​ឆ្លៀត​ឱកាស​។

តាម​ប្រភព​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​ស​ង្គ​ម មាន​ផលិតផល​ជាច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ និង​ស្រ​ដៀង​គ្នា​ជាមួយនឹង​ផលិតផល Firmax3 និង O2max3 ហេតុ​ដូច្នេះ​សូម​សាធារណ​ជន ថ្នាក់ដឹកនាំ សមាជិក​តំណាង​ក្រុមហ៊ុន​ទាំងអស់គ្នា មេត្តា​សង្កេត​និង​ត្រួត​ពិ​និត្យ​ផ្លាកសញ្ញា​ឱ្យ​ច្បា​ស់លា​ស់ មុននឹង​ទិញឬ​ប្រើប្រាស់​ដើម្បី​ជៀសវាង​បាត់បង់​ថវិកា ​និង​ប៉ះ​ពាល់​ដល់​សុខភាព​៕​

អត្ថបទ៖ ថា ម៉ាលីដា