ល្បី​ថា​ Pep ចុះ​កុងត្រា​៤​ឆ្នាំ​យល់​ព្រម​ទៅ​ដឹកនាំ​ Juventus ហើយ​

  • 2019-05-22 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ក្ដៅ​នៅ​ថ្ងៃ​នេះ​គឺ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​ Pep Guardiola ជាមួយ​ Manchester City បន្ទាប់​ពី​លេច​ឭ​ថា​រូប​លោក​បាន​យល់​ព្រម​ទៅ​ដឹកនាំ​ Juventus ដោយ​ចុះ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ។

ការ​លេច​ធ្លាយ​​គឺ​មាន​ប្រភព​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អ៊ីតាលី​ហើយ​វា​កើត​ឡើង​ភ្លាម​ៗ​ក្រោយ​លោក​ Massimiliano Allegri ដើរ​ចេញ​ពី​ Juventus បន្ទាប់​ពី​ជួយ​ក្រុម​លើក​ពាន​ Serie A ​៨​រដូវ​កាល​ជាប់​គ្នា។​ Pep ធ្លាប់​បាន​បដិសេធ​ថា​លោក​នឹង​បន្ត​ដឹកនាំ​ City នៅ​រដូវ​កាល​ក្រោយ​ឬ​យ៉ាង​ហោច​២​រដូវ​កាល​ទៀត។​

​យ៉ាង​ណា​ប្រភព​នៅ​អ៊ីតាលី​អះអាង​ថា​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​ជួប​ជាមួយ​ប្រធាន​ផ្នែក​កីឡា​លោក​ Fabio Paratici នៅ​ទីក្រុង​ Milan នឹង​ព្រមព្រៀង​ទៅ​ដឹកនាំ​នៅ​ទីនោះ​បាត់​ទៅ​ហើយ។ City លើក​ពាន​ក្នុង​ស្រុក​ទាំង​អស់​របស់​អង់គ្លេស​ប៉ុន្តែ​ត្រូវ​ខកចិត្ត​ធ្លាក់​ពី​ Champions League ជា​ថ្មី​។

ក្លឹប​ជើង​ឯក​ Premier League ក៏​អាច​អត់​កៅអី​ Champions League រដូវ​កាល​ក្រោយ​ផង​ដែរ​ បើ​សិន​ចាញ់​ការ​តវ៉ា​ជាមួយ​ UEFA ជុំវិញ​ការ​រំលោភ​ច្បាប់​ តុល្យភាព​ហិរញ្ញវត្ថុ​។​ ភាព​មិន​ច្បាស់លាស់​សម្រាប់​កៅអី​ទ្វីប​អឺរ៉ុប​នេះ​​អាច​ជំរុញ​ឲ្យ​ Pep ចង់​ចាកចេញ​ពី​ទឹកដី​ Etihad ក៏​ថា​បាន៕ ​

ប្រភព៖ Fox Sports Asia   ប្រែសម្រួល៖ រ័ត្ន