នេះចំនួន​លុយ​ច្រើន​សន្ធឹកដែល Trump ជះ​​លើ Facebook Ads រយៈ​ពេល​ ៣ ខែ

  • 2019-05-22 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ជាប់​ជា​បុគ្គល​ដែល​ចំណាយ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​វិស័យ​នយោបាយ​ច្រើន​បំផុត​ក្នុង Facebook ពោល​គឺ​ហក់​ដល់ ២៧៤ ០០០ ដុល្លារ​ គិត​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៨។ តាម​ពី​ក្រោយ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល Planned Parenthood ឈរ​នៅ​លំដាប់​ទី ២ ចំណាយ​អស់ ១៨៨ ០០០ ដុល្លារ​ ក្នុង​ថេរវេលា​ដដែល។

Ads ដែល​ផ្សព្វផ្សាយ​ពី​ទំព័រ​របស់​ប្រធានាធិបតី​រូប​នេះ បាន​ឃើញ​ដោយ​មនុស្ស​ជាង ៣៧ លាន​នាក់​ ក្នុង​រយៈ​ពេល​ជិត ៣ ខែ ធៀប​នឹង ២៤ លាន​នាក់​ របស់ Planned Parenthood។ ទាំង​នេះ ជា​របាយការណ៍​​ដែល​យក​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ចេញ​ពី​សកលវិទ្យាល័យ​នៃ​ទីក្រុង New York ។

ក្នុង​ការ​ស្រាវជ្រាវ​រក​ឃើញ ៤៣ ៥៧៥ ករណី​ទាក់ទង​នឹង​មាតិកា​នយោបាយ ដោយ​មិន​បង្ហាញ​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ ប៉ុន្តែ​បាន​កំណត់​គោលដៅ​ខ្ពស់​បំផុត​ទៅ​លើ​អ្នក​ប្រើប្រាស់​ជា​បុរស​ និង​ស្ត្រី​មាន​អាយុ​ចន្លោះ​ពី ២៥ ទៅ ៣៤ ឆ្នាំ ខណៈ​ភាគរយ​តិច​បំផុត​អាយុ​ក្រោម ១៧ ឆ្នាំ ឬ លើស​ពី ៦៥ ឆ្នាំ៕

អត្ថបទទាក់ទង

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី