ឡូយ​ណាស់!​ កីឡាករ​ខ្មែរ​១រូប​ទៀត​ហើយ​បាន​វ៉ៃ​គូ​ឯក​នៅ​ប្រទេស​ថៃ​

  • 2019-05-22 07:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កម្ពុជា​ បាង​ កាយ៉ាក​ ត្រូវ​បាន​គេ​ដាក់​ឲ្យ​វ៉ៃ​គូ​ឯក​ម្នាក់​ទៀត​ហើយក្នុង​កម្មវិធី​ Max Muay Thai ULTIMATE​ បន្ទាប់​ពី​ ធឿន​ ធារ៉ា​ ក៏​ធ្លាប់​ជា​គូ​ឯក​នៅ​សង្វៀន​ប្រទេស​ថៃ​នា​ពេល​កន្លង​ទៅ​ដែរ។​

ទិដ្ឋភាពសង្វៀន Max Muay Thai

បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ផេក​ហ្វេសបុក​ The Champion Muay Thai​ ៣ម៉ោង​មុន​នេះ​លើក​ឡើងថា «កុំ​ឲ្យ​ខកខាន​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​ ទី២៦​ ខែ​ឧសភា​ ២០១៩​ ខាង​មុខ​នេះ»។​ ក្នុង​រួប​ភាព​ដែល​គេ​បង្ហោះ​នោះ​ គឺ​ឃើញ​មាន​កីឡាករ​កម្ពុជា​ បាង​ កាយ៉ាក​ ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ថៃ​ Ultra Artit I.A.T​ លើ​ប្រភេទ​ទម្ងន់​ ៥៩​គីឡូក្រាម​(Main Event)។​ ការ​ប្រកួត​របស់​ បាង​ កាយ៉ាក​ នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ​ និងមាន​ផ្សាយ​តាម​ប៉ុស្តិ៍​លេខ​២៦​ផង​ដែរ៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​