៣ ហេតុផលជំរុញឲ្យបុគ្គលជោគជ័យចូលចិត្តស្លៀកពាក់ដដែលៗ

  • 2019-05-23 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិនិយោគិន​និង​បុគ្គល​ជោគជ័យ​មួយ​ចំនួន​ទូទាំង​សកលលោក ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ការ​ប្រើប្រាស់​សំលៀកបំពាក់​ឬ​ការ​តុបតែង​ខ្លួន​ដដែលៗ​ជា​រៀងរាល់​ថ្ងៃ ហើយ​វា​ក៏​ជា​ចម្ងល់​ចាក់ដោត​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​បាន​ដឹង។

ក្នុង​នោះ​មាន​ដូច​ជា​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama រមែង​ប្រើប្រាស់​ឈុត​ពណ៌​ប្រផេះ​ឬ​ខៀវ ស្រដៀង​នឹង​ស្ថាបនិក Facebook ​លោក Mark Zuckerberg មួយ​ថ្ងៃៗ​ឃើញ​ពាក់​តែ​អាវ​យឺត​ស្លាកយីហោ Brunello Cucinelli ​រី​ឯ Steve Jobs និមិត្ត​រូប​របស់ Apple ​ធ្លាប់​ឃើញ​ប្រើប្រាស់​អាវ​ដៃ​វែង​ជិត​ក​ពណ៌​ខ្មៅ ខោ​ខោវប៊យ និង​ស្បែក​ជើង​ប៉ាតា​ New Balance។ ចុះ​មាន​ផល​ចំណេញ​អ្វី​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​បែប​នេះ?

១.មិន​ខ្ជះខ្ជាយ​ពេលវេលា:

មិន​ខាត​ពេល ៥ ទៅ ១០ នាទី​ក្នុង​ការ​ស្វែងរក​ឈុត​ឬ​សំលៀកបំពាក់​ដែល​អ្នក​ត្រូវ​ប្រើប្រាស់ ពោល​គឺ​ត្រឹម​ការ​ប្រើប្រាស់​សំលៀកបំពាក់​ជា​ប្រចាំ​ណា​មួយ ហើយ​យក​ពេល​ដែល​សេសសល់​ទៅ​ធ្វើ​រឿង​សំខាន់​ផ្សេង​ទៀត។

ជាង​នេះ​ក៏​ចំណេញ​ដល់​ពេល​ដើរទិញ​សំលៀកបំពាក់ ដោយ​យើង​ដឹង​ច្បាស់​ពី​របស់​ដែល​យើង​ត្រូវ​ប្រើ របស់​ដែល​សក្តិសម​នឹង​យើង ហើយ​អ្វី​ដែល​ពិសេស​បើ​ចាំ​ទំហំ​ច្បាស់ ពណ៌​ចូលចិត្ត នោះ​អ្នក​អង្គុយ​តែ​កុម្ម៉ង់​តាម Online ដោយ​ផ្ទាល់​ក៏​បាន។

២.មិន​ឲ្យ​ខួរក្បាល​ហត់​ច្រើន:

ដូច​លោក Obama ធ្លាប់​បាន​និយាយ​ថា៖ "អ្នក​ត្រូវ​ផ្ដោត​លើ​ការ​សម្រេច​ចិត្ត ដោយ​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​ទម្លាប់​របស់​ខ្លួន​ឯង ពោល​គឺ​មិន​ឲ្យ​ពេលវេលា​របស់​អ្នក​ត្រូវ​ខ្វល់ខ្វាយ​ដោយសារ​រឿង​កំប៉ិកកំប៉ុក​ទាំង​នោះ​ឡើយ"។ ជា​ការ​ពិត​ណាស់​រាល់​ពេល​អ្នក​មាន​ទម្លាប់​បែប​នេះ ក៏​ពុំ​មាន​ពាក្យ​មួយ​ដែល​ថា​អ្នក​ត្រូវ​បារម្ភ​ស្អែក​ព្រឹក​យើង​ត្រូវ​ស្លៀកពាក់​បែប​ណា ជា​រួម​គឺ​រឿង​ទាំង​នោះ​នឹង​មិន​រំខាន​ដល់​ខួរក្បាល​អ្នក​ឡើយ។

៣.ជួយ​ឲ្យ​អារម្មណ៍​ល្អ:

បើ​គិត​ថា​ជ្រើសរើស​សំលៀកបំពាក់​ដែល​ស្លៀកពាក់​ទៅ​ស្រួល នោះ​ក៏​នឹង​តែងតែ​មាន​អារម្មណ៍​ល្អ តែ​បើ​អ្នក​គិត​ថា​ចង់​លេង​ម៉ូត​ឬ​លេង​ស្ទាយ​បែប​ណា ក៏​វា​តែងតែ​បញ្ឆេះ​អារម្មណ៍​ឲ្យ​អ្នក​គិត​ក្រែង​ល​មិន​ស្អាត​មិន​ល្អ ត្បិត​ពេល​ខ្លះ​អ្នក​ផ្សេង​មើល​មក​មិន​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ inc   ប្រែ​សម្រួល៖ កៅ រក្សា