មកមើល សណ្ឋាគាររាងដូចហ្គីតាដំបូងបង្អស់ក្នុងពិភពលោក គ្រោងបើកទ្វារក្នុងឆ្នាំនេះ

  • 2019-05-23 02:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​មាន​រាង​ស្រដៀង​នឹង​ហ្គីតា គ្រោង​នឹង​បើក​ទ្វារ​ជា​ផ្លូវ​ការ​ហើយ​ក្នុង​ឆ្នាំ​នេះ​នៅ​រដ្ឋ​ផ្លររីដា​សហរដ្ឋអាមេរិក។

សណ្ឋាគារ និង​កាស៊ីណូ Seminole Hard Rock ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ទីក្រុង Hollywood រដ្ឋ​ផ្លររីដា​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ១,៥​ប៊ីលាន​ដុល្លារ។ សណ្ឋាគារ​នេះ មាន​កម្ពស់​ជាង ១២០​ម៉ែត្រ​ជាមួយ​នឹង​បន្ទប់ ៦៨៣​បន្ទប់​ព្រម​ទាំង​កាស៊ីណូ​ និង​អាង​ទឹក​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​ផង​ដែរ។ យោង​តាម​គណនី Instagram ផ្លូវ​ការ​របស់​សណ្ឋាគារ​ឲ្យ​ដឹង​ថា សណ្ឋាគារ​នេះ​នឹង​បើក​ទ្វារ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​តារា​ចម្រៀង​ល្បី Maroon 5 ផង​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ជាង​នេះ​ទៀត គឺ​មាន​សាល​ដ៏​ធំ​មួយ​នៅ​ក្នុង​សណ្ឋាគារ​សម្រាប់​ការ​ប្រគុំ​តន្ដ្រី ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​កម្មវិធី​ជាង ១០០​ជា​រៀង​រាល់​ឆ្នាំ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម