សហគ្រិន​ខ្មែរ​ឆ្នើម​ពីរ​រូប​ដំបូង​គេ​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ល្បី​ឈ្មោះ​ជប៉ុន

  • 2019-05-23 03:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ល្បី​ឈ្មោះ​ជប៉ុន Deloitte Tohmatsu Financial Advisory LLC (DTFA) បាន​រៀប​ចំ​កម្មវិធី​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ផ្ដល់​ជូន​កញ្ចប់​ថវិកា​គាំទ្រ​ ដល់​សហគ្រិន​ខ្មែរ​ឆ្នើម ២រូប​ដើម្បី​ចូល​រួម​ជួយ​គាំទ្រ​សង្វាក់​ផលិតកម្ម​របស់​ពួក​គេ​ឲ្យ​មាន​និរន្តរភាព និង​អាច​បន្ត​ជួយ​ដល់​សង្គម​ខ្មែរ​​បាន​កាន់​តែ​ប្រសើរ។

​សហគ្រិន​ខ្មែរ​ឆ្នើម ២រូប រួម​មាន ទី១ ម្ចាស់​មេដាយ​មាស គឺ​លោក ហាវ គង់​ងី ដែល​ជា​ស្ថាបនិក​ឥដ្ឋ​បរិស្ថាន​ MY DREAM HOME ​ទទួល​ទឹក​ប្រាក់ ១ម៉ឺនដុល្លារ ,និង ទី២ ម្ចាស់​មេដាយ​ប្រាក់ គឺ លោក ឡូ ឆាយ ​ជា​ស្ថាបនិក​ WE VENTURE ​ដែល​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​សហគមន៍​ខ្មែរ​នៅ​តំបន់​ឆ្ងាយ​ៗ ដោយ​លោក​ទទួល​បាន​ទឹក​ប្រាក់ ៥ពាន់ដុល្លារ។

កម្មវិធី​ជួយ​សង្គម​នេះ​មាន​ឈ្មោះ​ថា WorldClass ដែល​​ឧបត្ថម្ភ​ថវិកា​ដោយ Deloitte Japan ជាមួយ​នឹង Deloitte global initiatives ដែល​ដើរ​ទន្ទឹម​គ្នា​នឹង​គោល​ដៅ​អភិវឌ្ឍន៍​សង្គម ប្រកបដោយ​ចីរភាព ឬ SDGs (social development goals)។

Deloitte Tohmatsu Financial Advisory LLC (DTFA) គឺ​ជា​សមាជិក​​នៃ​ Deloitte Tohmatsu Group (Deloitte Japan) របស់​ជប៉ុន បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ជួយ​ដល់​សង្គម​មួយ​ឈ្មោះ​ថា SDGs Challenge Program (DTSC) កាល​ពី​ខែ​មេសា ២០១៩ នេះ​ដើម្បី​ចូលរួម​គាំទ្រ​ដល់​សហគ្រិន​ខ្មែរ​ដែល​កំពុង​ធ្វើ​ការងារ​ជួយ​ដោះស្រាយ​ការ​ប្រឈម​នានា​ក្នុង​សង្គម។

World​Class គឺ​ជា​គំនិត​ផ្ដួចផ្ដើម​ជា​សកល​បង្ហាញ​ពី​ការ​​ប្ដេជ្ញា​ចិត្ត​របស់ Deloitte ក្នុង​ការ​ផ្តល់​អំណាច​ដល់​មនុស្ស​ជាង ៥០លាន​នាក់​ទូទាំង​សកល​លោក​ ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ពិភព​លោក​ជា​វិជ្ជមាន នា​ឆ្នាំ ២០៣០៕

លោក ហាវ គង់​ងី ដែល​ជា​ស្ថាបនិក​ឥដ្ឋ​បរិស្ថាន​ [MY DREAM HOME]
លោក ឡូ ឆាយ ​ជា​ស្ថាបនិក​ WE VENTURE ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​សហគមន៍​ខ្មែរ​នៅ​តំបន់​ឆ្ងាយ​ៗ

អត្ថបទ៖ លីដា