ពាន​ជើង​ឯក«វិទ្យាល័យ»ប្រាក់រង្វាន់៦០​លាន​រៀល​ស្មើ​ជើងឯកលីគ

  • 2019-05-23 03:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ថ្មី​សន្លាង​«ជើង​ឯក​វិទ្យាល័យ»​​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​នា​រសៀល​ថ្ងៃ​ទី​​២៣​ ខែ​ឧសភា​នេះ​ហើយ​ដែល​លេច​ឮ​ព័ត៌មាន​ថា ប្រាក់​រង្វាន់​សម្រាប់​ជើង​ឯក​ទទួល​បាន​រហូត​៦០​លាន​រៀល។

​ប្រាក់​រង្វាន់​​៦០​លាន​រៀល​នេះ​គឺ​ជា​ប្រាក់​រង្វាន់​ដ៏​ច្រើន​សម្រាប់​​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិន​មែន​អាជីព​ ហើយ​​ស្មើ​នឹង​ប្រាក់​រង្វាន់​ជើង​ឯក​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ដែល​ទទួល​បាន​​​ប្រាក់​រង្វាន់​៦០​លាន​រៀល។ តាម​ពិត​ទៅ​នេះ​មិន​មែន​ជា​ពាន​រង្វាន់​​មិន​អាជីព​ទី​១​ទេ​ដែល​មាន​ប្រាក់​រង្វាន់​ច្រើន ប៉ុន្តែ​ពាន​រង្វាន់​​​ផ្សេង​ទៀត​ដូច​ជា​​ Tiger Street Football Festival និង​ Ganzberg Cup ជាដើម ក៏​មាន​ប្រាក់​រង្វាន់​​ច្រើន​បែប​នេះ​ដែរ។ នេះ​ជា​​ប្រការ​ដ៏​​ល្អ​សម្រាប់​កីឡា​បាល់ទាត់​កម្ពុជា​ដែល​​អាច​ទាក់ទាញ​អ្នក​លេង​កាន់​តែ​ចាប់​អារម្មណ៍​ និង​បំផុស​បាល់ទាត់​ឲ្យ​មាន​សកម្មភាព​​កាន់​តែ​ខ្លាំង​ឡើង។

តាម​ការ​គ្រោង​ទុក​សន្និសីទ​សារព័ត៌មាន​នឹង​ធ្វើ​នៅ​វេលា​ម៉ោង​​២:១៥​នាទី​ រសៀល​ថ្ងៃ​នេះ ​​នៅ​អគារ​ខេមរា​នី​ នៃ​ទី​ស្នាក់​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជ​ធានី​ភ្នំពេញ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​បន្ត​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា