មិនអស់ចិត្ត ស្រីម៉ុច លេងសម្តីចំៗពី​ការប្រគំ​តន្ត្រីនៅថៃ ថា​បើនៅ​ខ្មែរវិញច្បាស់​ជា​រឿង​ធំ

  • 2019-05-23 04:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 52

ចន្លោះមិនឃើញ

ការប្រគំ​តន្ត្រី ដ៏ធំកាលពីពេលថ្មីៗនេះ​ របស់​តារាសម្តែងថៃ​ Nadech និង​ស្រី​ស្អាត Yaya បាន​ធ្វើ​ឲ្យ​កក្រើក តាម​រយៈ​​ការសម្តែងយ៉ាងរស់រវើក​ និង​លម្អ​ដោយ​ភាពសិចស៊ី ក្នុង​ការ​ច្រៀង​បទ Versace on the floor របស់កំពូលតារាចម្រៀងល្បី Bruno Mars​ (Billboard Music Awards 2017)​ ធ្វើ​ឲ្យ​មាន​សម្លេងស្រែកហ៊ោ​ យ៉ាង​ខ្លាំង។

ឃើញ​ការ​សម្ដែងប្រកប​ដោយ​ឈុតស្រើបស្រាល​នេះ យអតីតតារាសម្តែងសិចស៊ី​របស់​ខ្មែរ ស្រីម៉ុច​ ឬជី​ដូនកាកី ឈ្មោះពិត សា​វ៉ាត ​សុវណ្ណី រាងមិនអស់ចិត្ត បានលើកមតិចំៗធ្វើការប្រៀបធៀប ថា​ប្រសិន​បើ​ព្រឹត្តិការណ៍​នេះ ធ្វើ​នៅ​កម្ពុជា​វិញ អ្នក​សម្ដែង​នឹង​ទទួល​ព្យុះ​រិះគន់​មិន​ខាន។

ស្រី​ម៉ុច សរសេរ​ថា ៖​ “ហាហាសាកខ្មែរមាន concert ចឹងមើល ដឹងតែតួសំដែងហ្នឹងត្រូវគេជេរទាល់តែចងកសំលាប់ខ្លួនឯង ព្រោះតែទ្រាំហ្នឹងការជេរប្រទេចមិនបាន។ ខ្ញុំសូមសសើរគេដោយស្មោះ ចំពោះការរីកចំរើនគ្រប់វិស័យ។ បើគេគោរពស្ដេចគេវិញ លូនតាំងពីមាត់ទ្វារ ចឹងអីអត់មើលឃើញទេ មើលឃើញតែអារឿងណាគេរាងដើរលើសខ្លួនឯងតិច ចាប់ផ្ដើមចលាចល។ តួសំដែងគេ គេចេះលើកគ្នាគេណាស់ ។ ខ្ញុំនិយាយក្នុងនាមជាប្រជាជន ម្នាក់ប៉ុណ្ណោះ មិនសសើរមិនបាន”។

ស្រីម៉ុច លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​ឆ្នាំ​មុន​នាង បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​ពី​នាង​បាន​ស្លៀក​រ៉ូបមួយ​ឈុតចំហ​ល្វែង​ក្រោម ដូច​ស្លៀក​លីអូ​ចូល​រួម​ពិធី​ជប់​លៀង​របស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ។

ឈុត​​ដែល ស្រីម៉ុច ទទួល​ការ​រិះគន់​ខ្លាំង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន

ការ​រិះគន់​មិន​សំចៃ​លើ ស្រីម៉ុច នា​គ្រា​នោះ រហូតដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​ចេញ​លិខិត​ផ្លូវ​ការ ព្រមាន​លើ​អតីត​តារា​សម្ដែងស្រីរូបនេះទៀត​ផង។ ប៉ុន្តែ ស្រីម៉ុច ក៏បានចេញលិខិតតបទៅវិញ​ដែរ​ថា ខ្លួនបានបញ្ចប់អាជីពជាអ្នកសិល្បៈតាំងពីឆ្នាំ២០០៨ មកម្ល៉េះ​ ហើយ​សព្វថ្ងៃ នាង​កំពុងតែរស់នៅឯប្រទេសសឹង្ហបុរីជាមួយ​ស្វាមីអ្នកជំនួញម្នាក់ រួមកូនប្រុសស្រី៣នាក់​យ៉ាង​មាន​ក្ដី​សុខ មិន​ខ្វល់​នឹង​ការ​ព្រមាន​នោះ​ឡើយ៕

រូបភាពយកពី FB Page៖ ​ស្រី ម៉ុច

អត្ថបទ៖ សិរីរត្នន៍