ល្អ​ហួស​​! ​សាលា​​រៀន​ ៥០ ​​នៅ​​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​​បង្រៀន​​កុមារ​តូច​ពី​មូលដ្ឋាន​​គ្រប់គ្រង​លុយ​​

  • 2019-05-23 08:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

សាលា​បឋម​សិក្សា​​ចំនួន ៥០ ​​កន្លែង​នៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​កំពុង​អនុវត្ត​​គម្រោង​មួយ​​ ទាក់​ទង​នឹង​មូលដ្ឋាន​នៃ​ការ​គ្រប់​គ្រង​លុយ​។​មូលដ្ឋាន​នៃ​ការ​គ្រប់​គ្រង​​លុយ​រួម​មាន​ ​ការ​ចេះ​រក​លុយ ការ​សន្សំ​ ការ​ចំណាយ​ និង​ការ​បរិច្ចាគ​លុយ​ ខណៈ​បច្ចុប្បន្ន​​​សាលារៀន​ជាច្រើន​​នៅ​ថ្នាក់​កម្រិត​មូលដ្ឋាន​ភាគ​ច្រើន​ លោក​គ្រូ-​អ្នក​គ្រូ​ បង្រៀន​សិស្ស​ឱ្យ​ចេះ​តែ​អាន​ សរសេរ​ និង​ការ​គិត​លេខ​។

​​​​​​គម្រោង​នេះ​ត្រូវ​បាន​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​​ប្រកាស​អនុវត្ត​កាល​ពី​​ថ្ងៃ​ទី​២១ ​ខែ ឧសភា​​នេះ ​ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី​ អង្គការ​មូលនិធិ​សិទ្ធិ​កុមារ។​ ​ លោក​​ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា បាន​ឱ្យ​ដឹង​ថា ការ​អនុវត្ត​គម្រោង​ការ​អប់រំ​ហិរញ្ញ​វត្ថុ​មូលដ្ឋាន​នឹង​​ឈាន​ទៅ​​បង្កើត​ជា​កម្មវិធី​សិក្សា​មួយ​សម្រាប់​បង្រៀន​ឱ្យ​កុមារ​តូច​មាន​ចំណេះ​ដឹង​ជា​មូលដ្ឋាន​រួម​មាន​​ ​ការ​ចេះ​រក​លុយ ការ​សន្សំ ​ការ​ចំណាយ ​និង​ការ​បរិច្ចាគ​លុយ​ ហើយ​​កម្មវិធី​នេះ​ក៏​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​ឪពុក​ម្ដាយ ​និង​អាណាព្យាបាល​សិស្ស​ផង​ដែរ។

លោកស្រី​ គង់​ ម៉ារឌី ​នាយិកា​ប្រតិបត្តិ​អង្គការ​មូលនិធិ​សិទ្ធិ កុមារ​ បាន​ឱ្យ​ដឹង​ដែរ​ថា​ កម្មវិធី​សិក្សា​ហិរញ្ញវត្ថុ​មូលដ្ឋាន​នេះ ​បច្ចុប្បន្ន​មាន​សាលារៀន​កម្រិត​មូលដ្ឋាន​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​ បាន​បង្កើត​ឱ្យ​មាន​ជា​កម្មវិធី​សិក្សា ខណៈ​ឆ្នាំ២០១៨​​កម្មវិធី​នេះ​បាន​អនុវត្ត​សាកល្បង​នៅ​តាម​សាលារៀន​មួយ​ចំនួន​ទទួល​បាន​ជោគជ័យ ​ហើយ​នៅ​ពេល​នេះ​អង្គការ​សហការ​ជាមួយ​ក្រសួង​អប់រំ​ និង​ដៃ​គូរ​ជំនួយ​ បន្ថែម​ថវិកា​ប្រមាណ១០​ម៉ឺន​ដុល្លារ​អាមេរិក​ អនុវត្ត​នៅ​តាម​សាលា​បឋម​សិក្សា​ចំនួន​៥០​កន្លែង​បន្ថែម​។

លោកស្រី​បន្ត​ថា ​ការ​អនុវត្ត​គម្រោង​អប់រំ​ហិរញ្ញវត្ថុ ជូន​កុមារ​តូច​នៅ​ថ្នាក់​មូលដ្ឋាន​ដែល​ត្រូវ​ពង្រីក​ចំនួន​៥០​សាលា​បន្ថែម​នេះ​ នឹង​ត្រូវ​ប្រើប្រាស់​ថវិកា​គម្រោង​អស់​ប្រមាណ​ជាង​១០​ម៉ឺនដុល្លា​អាមេរិក​ ដើម្បី​ផ្តល់​ការ​បណ្ដុះបណ្ដាល​គ្រួ​បង្គោល​ នៅ​តាម​សាលា​គោល​ដៅ ហើយ​កម្មវិធី​សិក្សា​នេះ​នឹង​ត្រូវ​អនុវត្ត​បង្រៀន​កុមារ​តូច​ចាប់​ពី​ឆ្នាំ​២០២០​ត​ទៅ​៕

អត្ថបទ៖ សុផល