គ្រាន់តែ​បញ្ចប់​ការងារ​គ្រូ​បង្វឹក មេ Chelsea ចំណាយ​លុយ​លើស ១០០​លាន​ដុល្លារ

  • 2019-05-23 12:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Chelsea លោក Roman Abrahamovic តាំង​ពី​កាន់​នេះ​មក លោក​បាន​បញ្ចប់​ការងារ​គ្រូបង្វឹក​អស់​ចំនួន ១១​នាក់ គិត​ចាប់​ពី​ឆ្នាំ២០០៤​មក។ ក្នុង​នោះ​លោក​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ១១៧លាន​ដុល្លារ សម្រាប់​ការ​បញ្ចប់​តំណែង​គ្រូ​បង្វឹក​ទាំង​អស់។

លោក Abrahamovic

ខាង​ក្រោម​នេះ ជា​ទឹកប្រាក់​ដែល​លោក​ចំណាយ​សម្រាប់​ការ​បណ្ដេញ​គ្រូ​បង្វឹក​នីមួយ​ៗ៖

Claudio Ranieri បណ្ដេញ​នៅ​ខែ​ឧសភា ឆ្នាំ២០០៤ ដោយ​ចំណាយ​ប្រាក់​អស់ ៧.៥លាន​ដុល្លារ។

Jose Mourinho បណ្ដេញ​នៅ​ខែ​ធ្នូ ឆ្នាំ២០០៧ ដោយ​ចំណាយ​ប្រាក់​អស់ជាង ៣០លាន​ដុល្លារ។

Avram Grant បណ្ដេញ​នៅ​ខែ​ឧសភា ឆ្នាំ២០០៨ ដោយ​ចំណាយ​ប្រាក់​អស់ ៦.៥លាន​ដុល្លារ។

Luiz Felipe Scolari បណ្ដេញ​នៅ​ខែ​កុម្ភៈ ឆ្នាំ២០០៩ ដោយ​ចំណាយ​ប្រាក់​អស់ជាង ១៦​លាន​ដុល្លារ។

Carlo Ancelotti បណ្ដេញ​នៅ​ខែ​ឧសភា ឆ្នាំ២០១១ ដោយ​ចំណាយ​ប្រាក់​អស់ ៧.៥លាន​ដុល្លារ។

Andre Villas-Boas បណ្ដេញ​នៅ​ខែ​មីនា ឆ្នាំ២០១២ ដោយ​ចំណាយ​ប្រាក់​អស់ ១៥លាន​ដុល្លារ។

Roberto Di Matteo បណ្ដេញ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១២ ដោយ​ចំណាយ​ប្រាក់​អស់ ១៣.៥លាន​ដុល្លារ។

Rafael Benitez បណ្ដេញ​នៅ​ខែ​ឧសភា ឆ្នាំ២០១៣ ដោយ​មិន​ចំណាយ​ទឹកប្រាក់​ទេ។

Jose Mourinho បណ្ដេញ​នៅ​ខែ​ធ្នូ ឆ្នាំ២០១៥ ដោយ​ចំណាយ​ប្រាក់​អស់ជាង ១០.៥លាន​ដុល្លារ។

Guus Hiddink បណ្ដេញ​នៅ​ខែ​ឧសភា ឆ្នាំ២០១៦ ដោយ​មិន​ចំណាយ​ទឹកប្រាក់​ទេ។

Antonio Conte បណ្ដេញ​នៅ​ខែ​កក្កដា ឆ្នាំ២០១៨ ដោយ​ចំណាយ​ប្រាក់​អស់ ៧.៥លាន​ដុល្លារ៕

អាន​បន្ត៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី