Vinicius យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ Real?

  • 2019-05-23 13:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Vinicius Jr. បាន​លើកឡើង​ប្រាប់​សារព័ត៌មាន​ជប៉ុន​ថា​ ខ្លួន​មាន​រដូវ​កាល​ដំបូង​ដ៏​អស្ចារ្យ​មួយ​ជាមួយ​ក្លឹប​ Real Madrid។

កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​និយាយ​ថា​៖ " វា​ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​ក្រុម Castilla តែ​ខ្ញុំ​ដឹង​ថា​​ មិន​យូរ​ ឬ ឆាប់​ទេ ខ្ញុំ​គង់​តែ​ចូល​លេង​ឈុត​ធំ " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖ " ពេល​ខ្ញុំ​ចាប់ផ្ដើម​លេង ខ្ញុំ​រៀន​បាន​ច្រើន​ណាស់។ យ៉ាងណាក៏ដោយ វា​ជា​រឿង​អាម៉ាស់​ណាស់ ដែល​យើង​ធ្វើ​មិន​បាន​ល្អ​ក្នុង​គ្រប់​កម្មវិធី​ទាំង​អស់​ក្នុង​រដូវ​កាល​នេះ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ​បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ប្រេស៊ីល​ Flamengo កាល​ពី​ឆ្នាំ​២០១៨ ហើយ​ពេល​មក​ដល់​ក្លឹប​ Real Madrid រូប​គេ​មិន​ទាន់​ចូល​លេង​ក្នុង​ក្រុម​ធំ​ភ្លាម​ទេ ដោយ​លេង​ឲ្យ​ក្លឹប​យុវជន​ Real Madrid Castilla សិន។

កីឡាករ​រូប​នេះ លេង​បាន ៣១​ប្រកួត ឲ្យ​ក្រុម​ធំ Real Madrid និង​រក​បាន ៤​គ្រាប់៕

អាន​បន្ត៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី