ចេញ​មក​ហើយ! លេខ​កូដ​ iPhone ស៊េរី​ថ្មី ទាំង ១១ ប្រភេទ

  • 2019-05-24 01:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple កំពុង​តែ​ត្រៀម​រៀប​ចំ​ការ​ប្រកាស​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 13 សម្រាប់​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ ហើយ​ខណៈ​ពេល​នេះ​​​លេខ​កូដ iPhone ស៊េរី​ថ្មី​​ចំនួន ១១ ប្រភេទ​ បាន​លេច​ចេញ​លើ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ាស៊ី​​ (EEC)។

លេខ​កូដ​ទាំង ១១ ​នេះ​ច្បាស់​ណាស់​គឺ​ជា​លេខ​កូដ​តំណាង​សម្រាប់ iPhone ស៊េរី​ថ្មី​របស់​ Apple ដែល​ចូល​មក​ជំនួស​តំណែង​ iPhone XS/XS Max/XR។ នេះ​មិន​មែន​មាន​ន័យ​ថា​ Apple នឹង​ចេញ iPhone ចំនួន ១១ ម៉ូដែល​ឡើយ វា​គ្រាន់​តែ​កូដ​តំណាង​សម្រាប់​ប្រភេទ​ខុសៗ​គ្នា​នៃ iPhone ម៉ូដែល​នីមួយ។

iPhone ស៊េរី​ឆ្នាំ ២០១៩ រំពឹង​ថា​នឹង​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​តិច​តួច​បំផុត ដោយ​មាន​បំពាក់​កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ​​ ហើយ​សម្រាប់ iPhone ដែល​ជំនួស​តំណែង iPhone XR នឹង​មាន​កាមេរ៉ា ២ គ្រាប់​នៅ​ខាង​ក្រោយ៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី